អ្នកដឹកនាំភាពយន្តឯកសារ Connie Field និងរឿងរ៉ាវ "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) "
អ្នកដឹកនាំភាពយន្តឯកសារបានថតនូវបញ្ហាសង្គម យើងខ្ញុំបានជួបអ្នកដឹកនាំភាពយន្តឯកសារ Connie Field ក្នុងអំឡុងពេលលោកស្រីមកប្រទេសវៀតណាម ដើម្បីបញ្ចាំងភាពយន្តឯកសារ “អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) ”។ តាមលោកស្រី Connie Field ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ១៩៧៣ លោកស្រីបានជាអ្នកនយោបាយ នៅពេលចូលរួមចលនាប្រឆាំងសង្គ្រាមនៅវៀតណាម និងធ្វើសកម្មភាពក្នុងអង្គការសិទ្ធិនារីមួយចំនួន។ ភាពយន្តឯកសារដំបូងដែលអ្នកដឹកនាំភាពយន្តឯកសារ Connie Field បានថត៖ “The Life and Times of Rosie the Riveter” រៀបរាប់អំពីនារីធ្វើការជំនួសប្រុសក្នុងអំឡុងពេលសង្គ្រាមពិភពលោកលើកទីពីរបានប្រព្រឹត្តទៅ ប៉ុន្តែពួកគេបានបណ្តេញចេញជាភ្លាម បន្ទាប់ពីសង្គ្រាមបានបញ្ចប់។ ភាពយន្តឯកសារខាងលើនេះបានបញ្ចាំងជាផ្លូវការ នាខែកញ្ញា ឆ្នាំ១៩៨០ និងទទួលបានពានរង្វាន់អន្តរជាតិសំរាប់ភាពយន្តឯកសារល្អបំផុត និងស្ថិតក្នុងបញ្ជីភាពយន្តបានជ្រើសរើសឲ្យឈរសំរាប់ទទួលពានរង្វាន់ Oscar។ ក្រៅពីនោះ ភាពយន្តនេះបានបកប្រែជា ២០ ភាសាខុសគ្នា ហើយបញ្ចាំងក្នុងពិធីបុណ្យមួយចំនួននិងសាលា នៅសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រទេសអូស្ត្រាលី… បន្ទាប់ពីទទួលភាពជោគជ័យពីភាពយន្តឯកសារ ដំបូង បណ្តាភាពយន្តឯកសារនូវចលនាតស៊ូ ដើម្បីសិទ្ធប្រជាពលរដ្ឋតស៊ូ ដើម្បីសុខភាពពិភពលោក ប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ ដែលបានទទួលពានរង្វាន់ផ្សេងៗ ទៀត និងបានផ្សព្វផ្សាយលើស្ថានីយ៍ទូរទស្សរ៍ជាតិដូចជា៖ ប្រទេសជប៉ុន ប្រទេសប្រេស៊ីល ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសអង់គ្លេស ប្រទេសអូស្ត្រាលី... ចែករំលែកនូវការងារផលិតភាពយន្ត អ្នកដឹកនាំភាពយន្តឯកសារ Connie Field បាននិយាយ៖ “នាសព្វថ្ងៃនេះ បច្ចេកវិទ្យា បច្ចេកទេសបានរីកចំរើនយ៉ាងខ្លាំងក្លា ដូច្នេះការថតភាពយន្តនិងចងក្រងក៏ពិតជាងាយស្រួល។ ខ្ញុំបានចំណាយពេលវេលាជាច្រើនចំពោះការអំពាវនាវការជួយឧបត្ថម្ភ ក្នុងដំណើរការថតភាពយន្តឯកសារ”។ ដោយភាពឆ្នើមនៃដំណើរការផលិតភាពយន្តឯកសារ លោកស្រីបានទទួលពានរង្វាន់ John Grierson សំរាប់“អ្នកដឹកនាំភាពយន្តឯកសារសង្គមដ៏ឆ្នើមបំផុត” និងក្លាយទៅជាសមាជិកនៃបណ្ឌិតសភាបច្ចេកវិទ្យានិងសិល្បភាពយន្តអាមេរិក។ នាសព្វថ្ងៃនេះ លោកស្រីបានបង្កើតក្រុមហ៊ុនដែលក្លាយទៅជាក្រុមហ៊ុនឯករាជ្យមួយបានផលិតភាពយន្តឯកសារអំពីបណ្តារឿងរ៉ាវមិនទាន់រៀបរាប់ទេ។
រឿងរ៉ាវអំពី"អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) " ចែករំលែកនូវគំនិតផ្តួចផ្តើមអំពី "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) " លោកស្រី Connie Field បាននិយាយថា៖ លោកស្រីបានជួបអ្នកនិពន្ធបទភ្លេង Jonathan Berger ក្នុងពិធីជប់លៀងមួយ។ លោក Jonathan Berger បានលើកឡើងនូវបំណង់ចង់ផលិតភាពយន្តឯកសារថតរឿងល្ខោនឡើងវិញ រួមផ្សំនឹងតន្ត្រីនូវការកាប់សម្លាប់ នៅ មីឡាយ (My Lai) ដែលបានរៀបរាប់ដោយលោក Hugh Thompson។ ភាពយន្តឯកសារ "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai)" បានចាប់ផ្តើមនូវការថត នាឆ្នាំ២០១៥។ មុនពេលថតភាពយន្តនេះ អ្នកដឹកនាំភាពយន្ត Connie Field មិនស្គាល់លោក Hugh Thompson ដូច្នេះលោកស្រីបានស្វែងយល់នូវជីវភាពរបស់តួអង្គតាមរយៈការរៀបរាប់របស់អ្នកពិន្ធបទភ្លេង Jonathan Berger ស្វែងយល់បន្ថែមនូវការកាប់សម្លាប់យ៉ាងឃោឃៅ នៅមីឡាយ (My Lai) លើបណ្តាញ Internet និងកញ្ចក់ទូរទស្សរ៍របស់សហរដ្ឋអាមេរិក។ លោកស្រីបានចំណាយមួយឆ្នាំ ដើម្បីថតឲ្យសម្រេចភាពយន្តនេះ ថែមទាំងចំណាយ ៦ ខែទៀត សំដៅនិពន្ធ ដោយការជួយពីប្តីរបស់លោកស្រី។ តន្ត្រីបានរួមចំណែកនូវបង្ហាញសកម្មភាពបាញ់សម្លាប់យ៉ាងឃោឃៅរបស់កងទ័ពអាមេរិក ការឈឺចាប់របស់ប្រជាជនវៀតណាម ជាពិសេសការឈឺចិត្តយ៉ាងធ្ងន់ធ្ងររបស់លោក Hugh Thompson នៅពេលសម្រេចចិត្តថ្កោលទោសកងទ័ពអាមេរិកចំពោះការកាប់សម្លាប់ នៅមីឡាយ (My Lai)។ ភាពឆ្នើមរបស់អ្នកដឹកនាំភាពយន្តឯកសារ Connie Field គឺការបញ្ចូលការសង្គ្រោះប្រជាជនទាំងបីលើករបស់អាកាសយានិក Hugh Thompson និងអ្នកបាញ់កាំភ្លើងយន្តពីរនាក់ លោក Larry Colburn និងលោក Glenn Andreotta ដែលជួយទស្សនិកជនមើលឃើញអត្ថន័យមនុស្សធម៌ពីភាពយន្តឯកសារនេះ។
អ្នកដឹកនាំភាពយន្តឯកសារ Connie Field បាននិយាយឲ្យដឹងថា៖ “មកដល់វៀតណាមលើកនេះ ខ្ញុំបានមកទស្សនាសារមន្ទីរសើនមី (Son My) និងជួបជនរងគ្រោះ ក្នុងការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ ត្រឹនវ៉ាន់ឌឹក (Tran Van Duc)។ ខ្ញុំបានស្តាប់រឿងរ៉ាវការពិតបានបង្កើតឡើង និងទាក់ទិននឹងរូបថតអ្នកម្តាយរបស់លោកបានបាញ់សម្លាប់ ក្នុងការកាប់សម្លាប់នេះដែលប្រើប្រាស់ក្នុងភាពយន្តឯកសាររបស់លោកស្រី។ ខ្ញុំគ្រោងនឹងបញ្ចាំងភាពយន្តនេះលើកញ្ចក់ទូរទស្សមួយចំនួននៃសហរដ្ឋអាមេរិក និងនាពេលខាងមុខឆាប់ៗនេះ ខ្ញុំនឹងផលិតភាពយន្តនូវចលនាតស៊ូ ដើម្បីជំនាន់កូនចៅក្រោយៗនេះ អាចយោគយល់និងចែករំលែក”./.
អត្ថបទ៖ ង៉ឹនហា ង្វៀនហើប រូបថត៖ ខាញ់ឡុង ឯកសារមកពីតួអង្គនិងកម្មវិធី Talk Vietnam VTV4
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) អ្នកឯកទេសជួរមុខស្តីពីការវះកាត់ផ្លូវរំលាយអាហារនៅវៀតណាម
សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) និងដំណើរដើម្បីជំហរនៃប្រជាជនវៀតណាម
វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) – “ដើមម្ជុលមាស” ខាងវិស័យចាក់ម្ជុលវិទ្យាសាស្រ្តព្យាបាលជំងឺ
លោកស្រី ង្វៀនធីថាញអាន (Nguyen Thi Thanh An) និងដំណើរកែលំអជីវភាពរបស់កសិករវៀតណាម
សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang)៖ អ្នកឯកទេសជួរមុខ ខាងវិស័យវះកាត់ឆ្លុះនៅវៀតណាម
ង្វៀន វ៉ាន់អាន (Nguyen Van An) និងដំណើរសាយតម្លៃសកម្ម នៃសៀវភៅសម្រាប់សហគមន៍
លោកស្រី វេជ្ជបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) និងគម្រោងការស្រាវជ្រាវនានា ដើម្បីការស្តាប់សម្រាប់កុមារ
ចូវ ថាញត្វ័ន (Chau Thanh Toan) និងទឹកចិត្ត “លះបង់មិនគិតតបស្នង”
ង្វៀនធូ (Nguyen Thu)៖ វិចិត្រករមួយជីវិតដើម្បីគូរគំនូរសំពត់
លោកថៃតុន (Thai Ton) "ស្តេចចុងភៅអាស៊ី" និងនិស្ស័យជាមួយខេត្ត ភូអៀន (Phu Yen)
សហគ្រិន កាវសាវលឹក (Kao Sieu Luc) និងក្រុមហ៊ុនផលិតនំប៉័ងមានតែមួយគត់“ប្លែកៗ”នៅប្រទេសវៀតណាម
នារី ហាអាញភឿង (Ha Anh Phuong)៖ អ្នកគ្រូ ជនជាតិ មឿង (Muong) ម្នាក់ ស្ថិតក្នុងចំណោម "គ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ក្នុងឆ្នាំ ២០២០
អ្នកចំរៀងខាញ់លី (Khanh Ly)- អ្នកចម្រៀងវៀតណាមនៅឯបរទេសដ៏ល្បី ឈ្មោះម្នាក់
បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) ជាអ្នកឯកទេសលំដាប់នៃការស្រាវជ្រាវអំពីសត្វពស់ ដែលមានពិសនៅវៀតណាម
អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ៖ ជាង២៥ឆ្នាំ តាមដានស្នាមជើង “រាជិនី” វានរសត្វ
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem)៖ វេជ្ជបណ្ឌិតជាមួយនឹង “ដៃមាស” ក្នុងការវះកាត់ផ្នែកពេទ្យកុមារ
សាស្រ្តាចារ្យ បណ្ឌិត លោកង្វៀន ធេហ័ង (Nguyen The Hoang)បង្កើតអព្ភូតហេតុនៃការវះកាត់ប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem)៖ នាំយកតន្រ្តីតភ្ជាប់ចំណងមិត្តភាពវៀតណាម និងមិត្តភក្តិអន្តរជាតិ
លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) - នារីនៃការច្នៃប្រឌិតបៃតង
វីរបុរសពលកម្ម លោក ឡេ វ៉ាន់តាម (Le Van Tam) - អ្នកនាំយក "ផ្លែឈើផ្អែម" ទៅកាន់តំបន់ជនបទអំពៅស្ករ
ពាណិជ្ជករ ង្វៀន ហ្វ័រប៊ិញ (Nguyen Hoa Binh) និង ប្រព័ន្ធអេកូឡូស៊ី NextTech
Jessica Minh Anh ជាអ្នកបំផុសលើវេទិកាម៉ូដសម្លៀកបំពាក់ មិនអាចស្មានបាន
ជីវិតតូច ប៉ុន្តែអនុវត្តន៍បានក្តីសុបិនធំៗ
អ្នកចងស្ពានវប្បធម៌ និង អប់រំ រវាងវៀតណាម - ជប៉ុន
សិល្បការិនី ត្រឹនលីលី (Tran Li Li) - សិល្បការិនីម្នាក់ជក់ចិត្តនឹងការរាំនៃសហសម័យវៀតណាម