29/06/2018 11:36 GMT+7 Email Print Like 0

អ្នកជំនាញរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការប្រឆាំងអំពើពុក រលួយរបស់វៀតណាម

 ស្ថានីយ៍វិទ្យុ​ Sputnik របស់រុស្ស៊ីកាលពីថ្ងៃទី២៧ ​ខែមិថុនា ឆ្នាំ២០១៨ បានផ្សាយព័ត៌មា​ន​ថា ក្នុងបរិបទ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយនេះ​ វៀតណាមបានរៀបចំ កិច្ច​ប្រជុំទូទាំងប្រទេសសំដៅ​ប្រ​ឆាំង នឹងអំពើ​ពុករលួយ​ដោយ​មាន​ខ្លឹមសារស្នូ​ល ដូចជាការប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយដែល​ត្រូវបាន​ចាត់ទុកជា "សត្រូវ​ឈ្លាន​ពាន​ផ្ទៃ​ក្នុង​" ។
 
ស្ថានីយ៍​វិទ្យុនេះបានឲ្យដឹងទៀតថា ​ក្នុងសុន្ទរកថារបស់ អគ្គលេខាបក្សកុ​ម្មុយនិស្ត វៀតណាម លោក​ Nguyen Phu Trong រួមទាំងថ្នាក់ដឹ​កនាំ​រដ្ឋ បានដាក់​ផែនការ​ដែល​មាន​ទ្រង់​ទ្រាយ​ធំដើម្បី​កំចាត់ដល់​ឬសគល់​នៃអំពើ​ពុក​រលួយ​ក្នុង​ប្រទេស។ លោកសាស្ត្រាចារ្យ​ Vladimir Kolotov នាយកវិទ្យាស្ថាន ហូ​ជីមិញចំណុះ​ សកលវិទ្យាល័យ​ជាតិ​ទីក្រុ​ង​ St.Petersburg បានសង្កត់ធ្ងន់ថា លោករំ​លឹកជា ពិសេសក្នុងការប្រយុទ្ធប្រឆាំងអំពើពុក​រលួយដោយបក្សកុម្មុយ ​នីស្តវៀតណាម ដែលបាន​បំផុសឡើង​ដោយគ្មាន​តំបន់ហាម​ឃាត់គ្មាន​ករណីលើក​លែងណា​មួយ​នោះឡើយ​សម្បីតែ កម្មាភិបាល​ជាន់ខ្ពស់ក៏​ត្រូវតែទទួលខុសត្រូវ​នូវការផាកវិន័យ និងទទួលខុសត្រូវពីបទព្រហ្មទ​ណ្ឌផ​ងដែរ"៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ