15/01/2016 09:38 GMT+7 Email Print Like 0

អ្នកជំនាញការអន្តរជាតិរិះគន់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត


វាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖AFP/TTXVN)

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សាធារណៈមតិ​តំបន់​និង​អន្តរជាតិ បាន សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដែល​ចិន​អនុវត្តន៍​ការ​ហោះហើរ​សាកល្បង​ទៅ កាន់ផ្លូវរត់សំរាប់​យន្ត​ហោះដែល​ត្រូវបាន​ប៉េកាំង​កសាង ដោយខុសច្បាប់​នៅវាល​ថ្ម Chu Thap ចំណុះ​ប្រជុំ​កោះ Truong Sa នៅសមុទ្រ​ខាងកើត។ ប្រទេសជាច្រើន បានបញ្ចេញសម្លេង​ប្រឆាំង​ជំទាស់​សកម្មភាព​នេះរបស់​ចិន ខណៈដែលមជ្ឈដ្ឋាន អ្នកប្រាជ្ញក៏បានចែក​រំលែក​យោបល់ជាច្រើន អំពីការ​នាំ ជំលោះ​នៅសមុទ្រ​ខាង​កើតយកទៅដោះ​ស្រាយនៅតុលាកា​រអន្តរជាតិ​។

លោកស្រី Theresa Fallon អ្នកជំនាញការជាន់ខ្ពស់អំពីទំនាក់ទំនងអឺរ៉ុប-អាស៊ី និង​ជំលោះនៅ​សមុទ្រ​ខាង​កើត​នៃវិទ្យា​ស្ថាន​អឺរ៉ុប ស្រាវជ្រាវអំពី​ទ្វីបអា​ស៊ី (EIAS) បាន​វាយតំលៃ​ថា សកម្មភាព​របស់​ចិន បាន​ធ្វើឲ្យ​ភាព​តាន​តឹង​កើន​ឡើង​នៅ​តំបន់​ជំលោះមួយ ក្នុងតំបន់ជំលោះក្ដៅបំផុតលើពិភពលោក។ តាមលោកស្រី Fallon ថា​ដើម្បី​រារាំង​សកម្មភាព​របស់​ចិន ប្រទេសនានានៅក្នុងតំបន់ត្រូវការ​ទាក់ទាញយ៉ាង​ទូលំ​ទូលាយ​ថែម​ទៀត ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ របស់សហគមន៍អន្តរជាតិនិងជំរុញ​ការគោរព​ច្បាប់អន្តរ​ជាតិ។ សហភាព​អឺរ៉ុប ត្រូវ​ការ​បញ្ជូន​អ្នក​ឃ្លាំមើល​ទៅ​កាន់​តុលាកា​រអាជ្ញា កណ្ដាលអន្តរជាតិដើម្បីជួយឧបត្ថម្ភសំរាប់​ដំណើរការ ដោះស្រាយ​ជំលោះនៅ​សមុទ្រ​ខាង​កើត​រវាងភាគី​ទាក់​ទិននានា។

ក្នុងពេលនោះ សាស្ត្រាចារ្យ Eric David នាយកមជ្ឈមណ្ឌលច្បាប់អន្តរជាតិ នៃមហា​វិទ្យាល័យសេរីភាពព្រុច​សែល បាន​វាល​តំលៃថា សកម្មភាព​កសាងផ្លូវរត់ សំរាប់​យន្តហោះនៅ​លើកោះ​ជំលោះ​គឺជា​សកម្ម​ភាព​សំដៅ​បង្ហាញ​ពីអធិបតេយ្យ​ភាព។ ដោយហេតុនេះ ប្រទេសទាក់ទិននានាត្រូវ​ការ ធ្វើសកម្មភាពដោយការផ្ញើរលិខិត​ការទូត​ប្រឆាំង​ជំទាស់​ចិន ហើយអះអាងថា ចិន​មិនមាន​សិទ្ធិណា​ដើម្បី កសាង​ព្រលាន​យន្តហោះ​នៅលើ​កោះដែល​គេចាត់ទុក​ជាកម្មសិទ្ធិរបស់ខ្លួន​ឡើយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ