24/11/2014 16:00 GMT+7 Email Print Like 0

អ្នកជំនាញការឥណ្ឌា៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាមជាគោលដៅយុទ្ធសាស្ត្រមួយ


អ្នកជំនាញការឥណ្ឌា៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាមជាគោលដៅយុទ្ធសាស្ត្រមួយ (AFP)

ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត​ណាម​ប្រចាំនៅ New Delhi ស្ដី​ពី​សក្ដានុភាព​សហប្រតិបត្តិការសេដ្ឋកិច្ចរវាង​ឥណ្ឌា​និងវៀតណាម លោក Jayadeva Ranade ប្រធាន​មជ្ឈមណ្ឌលវិភាគ​និង​យុទ្ធសាស្ត្រចិន (CCAS) របស់ឥណ្ឌាបានចាត់ទុកថា ការផ្លាស់​ប្តូរ​ពី​​សេដ្ឋកិច្ច​ប្រមូលផ្ដុំទី​សេដ្ឋកិច្ច​ទីផ្សារ​​បានបង្កើតឱកាសជាច្រើនជាងសំរាប់វិនិយោគិន​បរទេស​ក្នុង​ពេល​​វិនិយោគ​ចូលមកវៀតណាម។ ដល់ឥឡូវនេះ សក្ដានុភាព​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​​វៀតណាម​និងឥណ្ឌានោតែធំធេងនិងមិនទាន់​អាជីវកម្មឲ្យអស់។​ ដំណើរទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយគណៈប្រតិភូ​អង្គភាព​អាជីវកម្ម​វៀត​ណាម​ទៅ​ឥណ្ឌានាចុងខែ​តុលាកន្លងមកបានប្រមូលផ្ដុំទៅលើ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​ទន្ទឹម​នឹង​ការ​​ជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ។នាពេលថ្មីៗនេះ​ឥណ្ឌានិងអាស៊ានបាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី (FTA) អំពីសេវាកម្មនិងខណៈដែលកិច្ចព្រមព្រៀងនេះចូលជា​ធរមាន​នឹងបង្កើតកំលាំងឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងឥណ្ឌា-វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ