24/10/2015 09:26 GMT+7 Email Print Like 0

អ្នកជំនាញការអាមេរិក៖ សេចក្តីប្រកាសអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតសមស្របនឹង UNCLOS


អ្នកជំនាញការអាមេរិក៖ សេចក្តីប្រកាសអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតសមស្របនឹង UNCLOS (RT)

មជ្ឈដ្ឋាន​អ្នក​ជំនាញ​ការ​អាមេរិកបាន​ចាត់ទុកថា សេចក្តីប្រកាស​អធិបតេយ្យភាព​របស់វៀត​ណាម​នៅសមុទ្រខាង​កើតគឺ​សមស្រប​នឹង​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) និងវៀតណាមគ្មានសកម្ម​ភាព​កសាង​ថ្មី​បណ្ដាកោះនៅសមុទ្រ​ខាងកើត ដូចជាចិនដែលកំពុងអនុវត្តខុស​ច្បាប់។ ឆ្លើយសម្ភាស​ទស្សនាវដ្តី នយោ​បាយ​​ពិភពលោក នាថ្ងៃទី២១ខែតុលា អ្នក​ជំនាញការ Gregory Poling នាយក​ការផ្ដើម​គំនិត​តម្លាភាព​នាវា​ចរណ៍​ទ្វីប​អា​ស៊ីនៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានឲ្យដឹងថា គ្មានភ័ស្តុតាង​ណា​សឲ្យ​ឃើញ​ថា វៀត​ណាមមាន​សកម្មភាព​កសាងកោះនៅសមុទ្រខាង​កើត។ អ្នកជំនាញការ​នេះបានឲ្យដឹងថា ចិន​កំពុង​អនុវត្ត​ផ្លាស់​ប្តូរស្ថាន​ភាព​ដើម​នៅវាល​ថ្មក្រោម​សមុទ្រ ដែលចិនកំពុងទន្ទ្រានកាន់កាប់ខុសច្បាប់​នៅសមុទ្រខាង​កើតនិង​នោះជា​ប្រការ ដែលអាមេរិកនិងប្រទេសផ្សេងៗមានសេចក្តីប្រកាស​អធិបតេយ្យភាព​នៅដំបន់​ព្រួយ​បារម្ភ​បំផុត​៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ