05/07/2015 10:55 GMT+7 Email Print Like 0

អ្នកជំនាញការអាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្ស Nguyen Phu Trong

អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen  Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក។ ដំណើរ​ទស្សនកិច្ច​លើកនេះបានទាក់ទាញការយកចិត្តទុកដាក់ជាច្រើនរបស់សាធារណៈមតិអាមេរិក ពីព្រោះនេះ​គឺជា​ដំណើរ​ទស្សនកិច្ចជាផ្លូវការដើមដំបូងរបស់អក្គលេខាបក្សកម្មុយនីស្តវៀតណា​ម ១ រូប និងមានជំនួបសន្ទនា​ជាមួយប្រធានាធិបតីអាមេរិក នៅសេតវិមាន។ ​លោក Ernest​ Bower នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃ​មជ្ឈ​មណ្ឌល​​​ស្រាវជ្រាវ​​យុទ្ធសាស្ត្រ និងអន្តរជាតិ ( CSIS) បានចាត់ទុកថា៖​ដំណើរទស្សនកិច្ចលើកនេះ​មាន​លក្ខណៈ​ប្រវត្តិ​សាស្ត្រ ហើយអះអាងងថា៖ ទំនាក់ទំនងវៀតណាម-អាមេរិក​កាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ៖

“ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស Nguyen Phu Trong នឹងរួមចំណែកពង្រឹងទំនុកទុកចិត្ត និងជំរុញការគោរពគ្នាទៅវិញទៅមករវាង​ប្រទេសទាំងពីរ។ យើងត្រូវជំរុញខ្លាំងកិច្ចសន្យានានា រវាងប្រទេស​ទាំង​ពីរ ​ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី។ ខ្ញុំសង្ឃឹមថា៖ ដំណើារទស្សនកិច្ចលើកនេះប្រកបដោយ​ជោគជ័យ​​​និងដ៏សែនសំខាន់ ​នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើកំរិតថ្មី៕”

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ