22/11/2017 09:53 GMT+7 Email Print Like 0

អ្នកជំនាញការអន្តរជាតិវាយតំលៃវិជ្ជមានស្តីពីលទ្ធផលក្នុងការផ្លាស់ប្តូរថ្មីរបស់វៀតណាម


 អ្នកជំនាញការអន្តរជាតិវាយតំលៃវិជ្ជមានស្តីពីលទ្ធផលក្នុងការផ្លាស់ប្តូរថ្មីរបស់វៀតណាម

ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី២០ និងទី២១ ខែវិច្ឆិកា នៅសកលវិទ្យាល័យ ជាតិអូស្ត្រាលី (ANU) នៅរដ្ឋធានី Canberra បានប្រព្រឹត្ត​ទៅសិក្ខាសាលាអំពី ស្ថានភាពវៀត​ណាមឆ្នាំ ២០១៧ (Vietnam Update) ដោយ​​ប្រធាន​បទ «​ជីវភាពនយោ​បាយនៅវៀតណាម»។ អង្គសន្និសីទបានផ្ទៀងស្តាប់បទអន្តរាគ​មន៍ចំនួន ១៦ នៃ មជ្ឈដ្ឋាន​អ្នក​ជំនាញការអ្នកវិភាគ ដែលបានវិភាគ​លើការអភិវឌ្ឍន៍​ដ៏លោតផ្លោះ​លើវិស័យ​នយោបាយ​សេដ្ឋកិច្ច​​សង្គម និងបរិស្ថានរបស់វៀតណាម។ បទ​អន្តរាគមន៍ភាគច្រើន សុ​ទ្ធតែបញ្ជាក់ថា៖ ក្រោយរយៈ​ពេល ៣​០ ឆ្នាំ អនុវត្តគោល​នយោបាយបើក​ចំហទីផ្សារ មកវៀតណាម ទទួលបាន​ការបោះ​ជំហាន​អត្រា​គ្រួសារ​​ក្រីក្រត្រូវបាន​កាត់បន្ថយ​ចំណូល​របស់​ប្រជាពល​រដ្ឋត្រូវ​បាន​លើកកំពស់​ជីវភាពរស់​នៅនិង​អាជីព​របស់​​ប្រជាពលរដ្ឋកំពុង​ផ្លាស់ប្តូរ៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ