15/11/2014 19:38 GMT+7 Email Print Like 0

អ្នកជំនាញការអន្តរជាតិវាយតំលៃខ្ពស់ចំពោះការ ខំប្រឹងប្រែងរាំងស្កាត់អតិផរណារបស់វៀតណាម

តាមការវាយតំលៃនាពេលថ្មីៗនេះនៃផ្នែកព្យាករវិភាគនិងពិគ្រោះ យោបល់គ្រោះអាសន្ន (EIU) ចំណុះ​សម្ព័ន្ធក្រុមហ៊ុន The Economist អង់គ្លេសបានឲ្យដឹងថា៖ បណ្ដាអ្នកកំណត់គោល​នយោបាយ​វៀតណាមទទួលជោគជ័យក្នុង ការខំប្រឹងប្រែង​រាំងស្កាត់​ការកើនឡើង​តំលៃ​ប្រើ​ប្រាស់​។ ប្រការនេះត្រូវបានបង្ហាញតាម រយៈការថយចុះអត្រាអតិផរណានៃខឿនសេដ្ឋកិច្ច​ក្នុង​រយៈ​ពេល ៤ ខែកន្លងទៅ។ ដក ស្រង់ការវាយតំលៃរបស់ EIU នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បាន​ឲ្យងដឹង​ថា៖ អត្រាអតិផរណានៃ ខឿនសេដ្ឋកិច្ចវៀតណាមនាខែតុលាកន្លងមកទទួលបាន ៣,២% ទាបជាបើប្រៀនឹង អាត្រា ៥% នាខែមិថុនា។ ការថយចុះអតិផរណា​តំលៃប្រើប្រាស់​បាន​បង្ក​លក្ខណៈងាយស្រួលសំរាប់ធនាគារជាតិវៀតណាម ផ្លាស់ប្តូរឲ្យសមស្របគោលនយោបាយរូបីយវត្ថុ សំដៅជំរុញល្បឿនកំណើនសេដ្ឋកិច្ច។ ទោះបីជា គ្មានផែនការបង្កើនការប្រាក់មូលដ្ឋាន ក្តី ប៉ុន្តែ ធនាគារជាតិវៀតណាមទើបនឹងបានបញ្ចុះកំរិតអតិបរិមានៃការប្រាក់ ចំពោះ វៀតណាមដុងនិង​ដុល្លាអាមេរិក។ EIU បានចាត់ទុកថា៖ អាត្រាអតិផរណាបានជាបញ្ហាកក្តៅ​ចំពោះខឿនសេដ្ឋកិច្ច​វៀត​ណាម។ប៉ុន្តែតាំងពីពេលប្រមូលផ្តុំទៅលើគោលដៅ​ស្ថិរភាពតំលៃបណ្ដាអ្នក​កំណត់​គោល​នយោបាយ​វៀតណាម​បានជួយឧបត្ថម្ភបង្កើនទំនុកទុកចិត្តក្នុងខឿនសេដ្ឋកិច្ច៕

តាមVOV5 - វិទ្យុសម្លេង​វៀត​ណាម 

បណ្តាព័ត៌មានបានផ្សាយ