06/08/2016 15:05 GMT+7 Email Print Like 0

អ្នកជំនាញការច្បាប់របស់អ.ស.បវាយតំលៃខ្ពស់ចំពោះសាលក្រមរបស់តុលាការ PCA ស្ដីអំពីជំលោះ នៅសមុទ្រខាងកើត

សាលក្រមដែលត្រូវបានប្រកាសនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅស្ដីអំពីបញ្ហាសមុទ្រខាងកើតរបស់តុលាការ​មជ្ឈត្តកម្មទីក្រុងឡាអ៊ែរ បានបង្កើតឡើងបុព្វបទនិងមូលដ្ឋានគតិយុត្តដើម្បីភាគីទាក់ទិននានាក្នុងតំបន់បន្តពិភាគ្សានិងសហប្រតិបតិ្តការនាពេលអនាគត។នេះជាការអះអាងរបស់លោក Sean D. Murphy​សាស្ត្រាចារ្យច្បាប់នៅមហាវិទ្យាល័យ George Washington ប្រទេសអាមេរិក ព្រមទាំងជាសមាជិកគណៈកម្មាធិការច្បាប់អន្តរជាតិរបស់អ.ស.ប។ក្នុងក្របខ័ណ្ឌជំនួបពិភាគ្សាអំពីច្បាប់អន្តរជាតិដែលត្រូវបានរៀបចំឡើងនា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះ សាស្ត្រាចារ្យ Sean D.Murphy បានថ្លែងបទអន្តរាគមស្ដីអំពីច្បាប់អន្តរជាតិនិងជំលោះទាក់ទិនដល់កោះសមុទ្រ ជាក់ស្ដែងគឺករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ ជំលោះនៅសមុទ្រខាងកើត។ 


សាស្ត្រាចារ្យ Sean D.Murphy ថ្លែងបទអន្តរាគមស្ដីអំពីច្បាប់អន្តរជាតិនិងជំលោះទាក់ទិនដល់
កោះសមុទ្រ (រូបថត៖TTXVN)

ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវស្ដីអំពីឥទ្ធិពល​នៃសាលក្រមនាថ្ងៃទី១២ ខែកក្កដារបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែរ សាស្ត្រាចារ្យ Murphy បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាលក្រមរបស់តុលាការមជ្ឈត្តកម្មដោយសារសាលក្រមនេះមិនត្រឹមតែប្រើប្រាស់​អនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ច្បាប់អន្តរជាតិនិយាយរួមដើម្បីបកស្រាយអំពីការកំណត់នៃអនុសញ្ញាពោលខាងលើ ក៏ដូចជាបញ្ហាដទៃទៀតស្ដីអំពីច្បាប់អន្តរជាតិលើគ្រប់វិស័យ ដែលមានការទាក់ទិន។ដោយហេតុនេះ សាលក្រមរបស់តុលាការមជ្ឈត្តកម្មអាចត្រូវបានប្រើប្រាស់ដូច​ជាទំលាប់ប្រតិបត្តិមួយក្នុងច្បាប់អន្តរជាតិសំរាប់ករណីបណ្ដឹងនាពេលអនាគត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ