05/02/2020 11:57 GMT+7 Email Print Like 0

អ្នកជំងឺដែលឆ្លងវីរុស nCoV ចំនួន ២ នាក់ត្រូវបានអនុញ្ញតចេញពីមន្ទីរពេទ្យ


 អ្នកជម្ងឺ Li Zichao (អាវលឿង អាយុ ២៨ ឆ្នាំជនជាតិចិន) ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យនាថ្ងៃទី ៤ ខែកុម្ភៈ (រូបថត៖ TTXVN)
 

នាថ្ងៃទី៤​ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺ Li Zichao (អាយុ ២៨ ឆ្នាំ សញ្ជាតិចិន) ជាអ្នកជំងឺម្នាក់ក្នុង​ចំណោម​អ្នកជំងឺ​ពីរនាក់​ដំបូង នៅវៀតណាមដែលឆ្លងវីរុសកូរ៉ូណាថ្មី​ (nCoV) ត្រូវបានអនុញ្ញតចេញ​ពីមន្ទីរ​ពេទ្យ ក្រោយ​ពី​បាន​ព្យាបាលអស់រយៈពេល ១៣ ថ្ងៃនៅមន្ទីរពេទ្យ Cho Ray នៃទីក្រុងហូជីមិញ។ 

បណ្ឌិត​ - វេជ្ជបណ្ឌិត Le Quoc Hung ប្រធានដេប៉ាតឺម៉ង់ជំងឺត្រូពិក នៃមន្ទីរពេទ្យ Cho Ray បានអោយដឹងថា ក្រោយ​រយៈពេល ១៣ ថ្ងៃទទួលបានការព្យាបាលមក លោក Li Zichao បានអនុញ្ញតចេញពីមន្ទីរពេទ្យ បន្ទាប់​ពីការ​ធ្វើតេស្តិ៍ចំនួន ៤ លើក ដោយលទ្ធផលអវិជ្ជមានជាមួយវីរុស nCoV និងអាការៈរោគ​ខាង​ក្រៅមាន​ស្ថេរភាព​។ ទោះបីជាត្រូវបានចេញពីមន្ទីរពេទ្យក៏ដោយ ក៏ប៉ុន្តែអ្នកជំងឺ Li Zichao បានសុំ​ការ​អនុញ្ញាត​ឱ្យប​ន្ត​ស្នាក់​នៅ​មន្ទីរពេទ្យដើម្បីមើលថែទាំឪពុករបស់លោកដែលជាអ្នកជំងឺឈ្មោះ Li Ding (អាយុ ៦៦ ឆ្នាំ)។ ទោះបីជា​មាន​ការ​វិវឌ្ឍល្អ​ក៏ដោយ ក៏អ្នកជំងឺ Li Ding នៅតែត្រូវតាមដានបន្តទៀត ដោយសារតែ​លោក​មាន​រោគសញ្ញា​ជំងឺ​មួយ​ចំនួនទៀត។
 
នាថ្ងៃដ​ដែល ប្រធានមន្ទីរពេទ្យជំងឺត្រូពិក ខេត្ត Khanh Hoa បានអោយដឹងថា អ្នកជំងឺ​ជាស្ត្រី​ម្នាក់​ដែល​បាន​ធ្វើតេ​ស្តិ៍វិជ្ជមានចំពោះវីរុសថ្មី (nCoV 2019) បានតេស្តលើកទី ៣ ហើយមានលទ្ធផលអវិជ្ជមាន។ រំពឹងថា​រសៀល​ថ្ងៃទី​​៤ ខែកុម្ភៈ  អ្នកជំងឺរូបនេះនឹងត្រូវអនុញ្ញាតចេញពីមន្ទីរពេទ្យផងដែរ។
 
ចំពោះ​មុខស្ថានភាពដ៏ស្មុគស្មាញដោយការរីករាលដាលនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មីនោះ រដ្ឋ​ធានី​ហាណូយកំពុងផ្តោតសំខាន់លើការការពារនិងទប់ស្កាត់។  ក្នុងនោះមាន​ការត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​ទៅលើ​អ្នក​​ដំណើរចូលអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បី​រកឃើញ​អោយបាន​ឆាប់នូវ​ករណីសង្ស័យ​ផ្ទុក​ជំងឺ​ ក៏ដូច ជាអនុវត្តការប្រកាសវេជ្ជសាស្រ្តនៅពេលឆ្លងដែនផង។ ទន្ទឹមជាមួយគ្នានេះ រៀប​ចំ​វគ្គ​បណ្តុះបណ្តាល​និងផ្សព្វ​ផ្សាយសេចក្តីណែនាំ អំពីការត្រួតពិនិត្យនិងការព្យាបាលដល់កម្មាភិបាល​ពាក់ព័ន្ធ ​ក្នុងការការពារ​និង​ទប់​ស្កាត់​ជំងឺរា​តត្បាតនេះ ដោយយោងតាមការណែនាំរបស់​ក្រសួងសុខាភិបាល។
 
លោក​ Nguyen Duc Chung ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយបានអោយដឹងថា៖ “ដំណោះ​ស្រាយ​ដ៏សំខាន់​បំផុត នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លាថែមទៀតដល់ប្រជាជនម្នាក់ៗ អំពីកម្រិត​គ្រោះថ្នាក់​នៃការរីករាលដាលនូវជំងឺនេះ។ ទីពីរគឺជួយណែនាំអោយប្រជា ជនឱ្យយល់ច្បាស់អំពីវិធីបង្ការ និងទប់ស្កាត់​ផង។ ម្យ៉ាងវិញទៀត គឺត្រូវយល់ឱ្យបានច្បាស់នូវរោគសញ្ញាដំបូងរបស់ជំងឺ ដើម្បីទាក់ទងទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍”។
 
សូមគូសបញ្ជាក់ថា ទីក្រុងហាណូយ​ក៏បានផ្សព្វ​ផ្សាយ​លេខទូរស័ព្ទ​ទាន់ហេតុ​ការណ៍​ដើម្បី​ទទួល​យក​ព័ត៌មាន​ស្តីពីការ​ការពារនិងគ្រប់គ្រងជំងឺកូរ៉ូណាថ្មី ក៏ដូចជាត្រៀមមន្ទីរពេទ្យចំនួន ៥ កន្លែង ដើម្បីទទួល​អ្នកជំងឺ​នៅ​ដាច់​ដោយ​ឡែកសម្រាប់តាមដាននិងព្យាបាលអោយពួគគេ។ ក្រៅពីនេះ បញ្ជាការដ្ឋានក្រុង​ហាណូយ​កំពុង​អនុវត្ត​ផែន ការទទួលនិងត្រួតពិនិត្យ និងដាក់ដាច់ដោយឡែកចំពោះមនុស្សចំនួន ៩៥០ នាក់ មកពី​តំបន់​រាតត្បាត​។ វរសេនីយ៍ឯក Nguyen Viet Thang ប្រធានបញ្ជាការយោធាហាណូយ បានអោយដឹងថា៖ “បញ្ជាការដ្ឋាន​រដ្ឋធានីហាណូយ បានចាត់ចែងគណៈប្រ តិភូចំនួន ៣ ក្រុម ដើម្បីចុះត្រួតពិនិត្យ​និងស្ទាប​ស្ទង់​កន្លែង​សម្រាប់​​ទទួលនិងដាក់អ្នកជំងឺនៅដាច់ដោយឡែក។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក្រសួង​ការ​ពារ​ប្រ​​ទេ​ស​ ក៏បានរៀបចំខ្លឹមសារចំបាច់ទាំងស្រុងដើម្បីត្រៀមទទួលអ្នកជំងឺ”។
 
នៅទី​ក្រុងហូជីមិញវិញ ដើម្បីផ្សព្វផ្សាយដល់ប្រជាជន​អំពីវិធី​បង្ការ​និង​ឆ្លើយ​តបចំពោះការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ដែល​បណ្តាលមកពីវីរុសកូរ៉ូណាថ្មី (NCoV) នោះ ទីក្រុងនឹងបោះពុម្ពឯកសារ និងខិត្តប័ណ្ណចំនួន ៥ លានច្បាប់​ សម្រាប់ណែនាំនិងផ្សព្វផ្សាយអំពីជំងឺបណ្តាលមកពីវីរុសកូរ៉ូណា ទៅគ្រប់ច្រកល្ហក់​និង​ប្រជាជន​គ្រប់​រូប​ផង​។
 
ក្នុងពេល​ជាមួយគ្នានោះ ទីក្រុង Da Nang  ទើបបានស្នើអោយតំបន់នានា ធ្វើការ​ផ្សព្វ​ផ្សាយ​និង​លើក​ទឹក​ចិត្ត​ប្រជាជន​ អនុវត្តយ៉ាងសកម្មនូវសេវាសាធារណៈ តាមអ៊ិន ធឺណិត លើគ្រប់វិស័យ។ តាមរយៈនោះ នឹងរួមចំណែក កាត់បន្ថយ​ការប្រមូលផ្តុំមនុស្សនៅកន្លែងសាធារណៈ ជាពិសេស ម្ចាស់ការការពារនិង​ទប់ស្កាត់​នឹង​ការឆ្លង​មេរោគ​ផ្លូវដង្ហើម ដែលបណ្តាលមកពីវីរុសកូរ៉ូណាផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ