11/02/2016 08:38 GMT+7 Email Print Like 0

អ៊ោម៉ាយហុងឡាំ -វត្ថុអំណោយវៀតណាម

មិនត្រឹមតែបង្កើតបានឈ្មោះពាណិជ្ជសញ្ញាមួយក្នុងផ្នែកផលិតកម្មអ៊ោម៉ាយហុងឡាំ នៅធ្វើ “ការ​បដិវត្តន៍​” ខណៈ​បង្កើតបាន​បទដ្ឋាន​ផលិត​ឧស្សាហកម្ម ឲ្យ​ប្រភេទ​ផលិត​ផល​ប្រ​ពៃណី ធ្លាប់​បាន​ផលិត​សិប្បកម្ម ប៉ុន្តែ​នៅរក្សា​បាន​ភាព​ប្រណិត​ឆ្ងាញ់ របស់​អំណោយ​ដែល​មាន​លក្ខណៈ​​វប្បធម៌​ជាតិ​វៀត​ណាម​។​

សព្វថ្ងៃ ពេលបានក្លាយជាពាណិជ្ជសញ្ញាល្បី​ឈ្មោះមួយ នៅក្នុងផ្នែក​ផលិត​អ៊ោម៉ាយ ដោយ​មាន​ប្រព័ន្ធ​ចែក​ចាយ​ចំនួន​២២​កន្លែង និង​សាខាចែក​ចាយ​ផ្តាច់​មុខ​ជាង​៣០​កន្លែង លើទូទាំង​ប្រទេស អ៊ោម៉ាយ​ហុង​ឡាំបាន​អ្នក​ប្រើប្រាស់​ស្គាល់​ដូច​ជា “អំណោយ​ប្រណិត​របស់​វៀត​ណាម” គួប​ផ្សំគម្រប់​កត្តា​ទាំង​បី  គឺ​ឆ្ងាញ់ បរិសុទ្ធ និង​ស្អាត​។

ប៉ុន្តែ មិនបញ្ឈប់នៅត្រឹម​នោះ​ទេ អ៊ោម៉ាយ​ហុង​ឡាំនៅ​ធ្វើឲ្យ​អ្នក​ប្រើ​ប្រាស់​ភ្ញាក់​ផ្អើរ​ពីរ​បៀប​ផលិត​ចេញ​ផលិត​ផល​នេះ​។ មិនមែន​ធ្វើសិប្បកម្ម​ដូចពីមុន​ទៀត​ទេ អ៊ោម៉ាយ​បានផលិត​តាមបទដ្ឋាន​ឧស្សាហកម្ម​ ធ្វើតាម​បមាណីយ​កម្ម ប៉ុន្តែរសជាតិនៅរក្សា​បាន​ដូច​ដើម ជួន​កាល​នៅឆ្ងាញ់​ជាង​មុន​ដែល​ធ្វើដោយ​សិប្បកម្ម​ប្រពៃណី​ទៅ​ទៀត​។


អ៊ោម៉ាយបាវទឺ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

អ៊ោម៉ាយក្វឹតចិញ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

អ៊ោម៉ាយម៉ឹង។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

អ៊ោម៉ាយម៉ើ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

អ៊ោម៉ាយម៉ើស្វិត។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

នៅតំបន់ឧស្សហកម្មក្វាងមិញ (វិញភុក) លោក​ង្វៀនហុងឡាំ អ្នក​បង្កើត​បានពាណិជ្ជ​សញ្ញា​អ៊ោម៉ាយ​ហុង​ឡាំ នាំ​យើង​ខ្ញុំទៅទស្សនា​នូវតំបន់​រោង​ចក្រ​ទូលាយ​ជា​៥០០០​ម៉ែត្រ​កា​រេ ដើម្បី​ឧទ្ទេស​នាម​ពីបទ​ដ្ឋាន​ផលិត​អ៊ោម៉ាយ​តាម ”ឧស្សាហូបនីយកម្ម” របស់​ក្រុម​ហ៊ុន។

លោកហុងឡាំឲ្យដឹង​ថា ផលិតផលអ៊ោម៉ាយរបស់​ក្រុមហ៊ុន ក៏សុទ្ធ​តែ​ត្រូវ​ឆ្លង​បទ​ដ្ឋាន​ផលិត​រួម​មាន​ប្រាំពីរ​ដំណាក់​កាល ដែល​មានការ​ពិនិត្យយ៉ាង​ហ្មត់​ចត់ ដោយ​បច្ចេកទេស ក៏ដូចជា​អនាម័យ​សុវត្ថិភាព​អាហារ​។

ដំណាក់កាលដំបូងគឺបែងចែក​ប្រភេទ​ផ្លែ។ នៅទីនេះ គេធ្វើការ​បែងចែក​ប្រភេទ​ផ្លែ ដោយ​ម៉ាស៊ីន​ទ្រុង​បង្វិល។ ដំណាក់​កាល​នេះ នឹង​ជួយជ្រើសចោល​នូវផ្លែមិន​គ្រប់ស្តង់​ដា​ពីទំហំ​និង​គុណភាព​។

នៅដំណាក់​កាល​ទីពីរ ផ្លែដែលឆ្លង​ការជ្រើស​រើស នឹង​ស្វ័យប្រវត្តិ​នាំទៅបទដ្ឋាន​លាងជម្រះ និង​បុក​បង្កើត​រន្ធ ដើម្បី​ដំណើរ​ការ​ជ្រាប​ស្ករ​បាន​ស្មើ។ ក្នុង​ដំណាក់​កាល​នេះ ផ្លែបាន​ត្រាំក្នុង​ទឹកកំបោល​ថ្លា និង​ទឹក​អំបិល ដើម្បី​រក្សា​បាន​ពណ៌ធម្ម​ជាតិ កាត់​បន្ថយជាតិ​ល្វីង ផ្លែ​ទន់ និង​កំចាត់​បាន​អតិសុខុម​ប្រាណ។

ដំណាក់​កាល​ទីបី នៃបទដ្ឋាន គឺចម្អិន​និង​រម្ងាស់។ នេះចាត់ទុក​ជាដំណាក់​កាលសំខាន់​បំផុត កំណត់​សម្រេច​ដល់​គុណភាព​របស់​ផលិត​ផល​។ ដូច្នេះ សីតុណ្ហភាព​បានធានារក្សា​សមស្រប​ក្នុងរយ​ពេលប៉ុន្មាន​ថ្ងៃ ផលិ​តផល​ បានពិនិត្យ​ហ្មត់ចត់ ត្រូវតាម​បច្ចេកទេសនិង​ជៀសវៀង​ចម្លងអតិ​សុខុ​មជីវ។

លោកហុងឡាំឲ្យដឹង​ថា៖ ដើម្បី​អនុវត្តជោគ​ជ័យ​ដំណាក់កាល​សំខាន់​នេះ មុន​នោះ ដោយ​តាម​រាល់​ប្រភេទ​អ៊ោម៉ាយ សិប្បករ​ត្រូវអនុវត្ត​ចម្អិន​និងរម្ងាស់​សាក​ល្បង តាម​វិធីសាស្រ្ត​ប្រពៃណី ដើម្បី​ស្វែង​រក​វិធីសាស្រ្ត​ដែល​ល្អ​បំផុត​។ ក្រោយ​មក បទដ្ឋាន​ចម្អិនសាក​ល្បង​នេះ នឹងបាន​សរសេរ​ចេញជារូប​មន្ត​ហើយ បែង​ជាតួលេខ ដើម្បី​ម៉ាស៊ីន​អាចចម្អិន​និងរម្ងាស់​ដោយ​ស្វ័យ​ប្រវត្តិ​។

ដោយហេតុនោះរសជាតិ​និងគុណភាព​របស់ត្រណាប់​អ៊ោម៉ាយ ធានានិង​លំនឹង​បាន​ដូចតាម​តម្រូវ​ការ​ដាក់​ចេញ​។ និយាយ​ដល់បទដ្ឋាន​នេះ លោកហុ​ងឡាំ​បានអំណួត​ហៅថា “បទដ្ឋាន​ប្រណិត​របស់​រាល់​គ្រួសារ​ក្លាយ​ជាភាព​ប្រណិត​អស្ចារ្យ​របស់​សង្គម”​។

ដំណាក់កាល​ទីបួន គឺផ្អឹបក្នុង​ពេលយ៉ាងយូរ​ដើម្បីរក្សា​បានពណ៌ សម្រេច​កម្រិត​ត្រាំ និង​មានរស​ជាតិ​ជួរ​ស្មើ។ នាំយើង​ខ្ញុំទៅទស្សនា​តំបន់​ផ្អឹប​អ៊ោម៉ាយ​នៅរោង​ចក្រ សព្វថ្ងៃ​កំពុងមានជាង​រាប់រយធុង​ផ្អឹប ដែលមាន​ទម្ងន់៥០០​គីឡូក្រាមក្នុង​មួយ​ធុង លោក​ហុងឡាំឲ្យដឹង​។ ធុងផ្អឹប​នេះបានថែតាម​ទ្រឹស្តី​របស់ “មេការ”។ មាន​ន័យ​ថា​នឹង​មាន​បំពង់​នាំពីធុង​សម្រាប់​ផ្គត់​ផ្គង់ “ជាតិបំប៉ន់” ឲ្យអ៊ោម៉ាយ និង​បំពង់​មួយ​ទៀត​នាំចេញ​គឺបង្ហូត​ជាតិ​កខ្វក់​ពីផ្លែ​ទៅចោល​ខាង​ក្រៅ។ “ជាតិ​បំ​ប៉ន់” ផ្គត់ផ្គង់ឲ្យផ្លែអ៊ោម៉ាយ​ពោលគឺ​ជាតិ​ស្ករ​។ រាល់​ថ្ងៃ “មេការ” នឹង​មាន​ម៉ោង “បញ្ចូល” និង​ពេល​វេលា ”បញ្ចូល” ទៅតាមការ​កំណត់​។ ដោយ​សារហេតុ​នោះ ផ្លែអ៊ោ​ម៉ាយ​របស់​ហុង​ឡាំ ជានិ​ច្ចធានាបាន​ភាពស្រស់​ឆ្ងាញ់និង​ជ្រៀប​រស​ជាតិ​ស្មើ។​

ក្រៅដំណាក់​កាលផ្អឹប គឺដំណាក់​កាលធ្វើឲ្យ​ស្ងួត។ ឡសម្ងួតស្វ័យ​ប្រវត្តិ ទំនើប នឹង​សកម្មភាព​រហូត ដើម្បី​អនុវត្តន៍​ដំណើរ​ការ​សម្ងួត​ក្នុងច្រើន​ម៉ោង ធ្វើឲ្យ​ស្ងួត​ទឹក បង្កើត​បាន​ភាព​ស្វិត  ស្ងួត ហើយ​នាំកម្រិត​ផ្អែម​របស់​ផលិផល​ឡើង ដល់កម្រិតដែលចាំបាច់ ជួយ​បង្ការបាន​អតិសុខុម​ជីវរីក​ចម្រើន។

បន្ទាប់​មក លោកហុងឡាំនាំយើងខ្ញុំទៅតំបន់​កែច្នៃរបស់​រោងចក្រ។ ដំណាក់កាល​នេះ គឺជាការ​គួប​ផ្សំរវាង​រូបមន្ត​ប្រពៃណី និងតួលេខ​បានកំណត់​ទៅតាម​វិទ្យាសាស្រ្ត។ នៅទីនេះ​ផ្លែអ៊ោម៉ាយ​នឹង​ស្រូប​យក​នូវរស​ជាតិ​ដូច​ជា​៖ ជាតិជួរ ហឹរ ប្រៃ ផ្អែម។ល។ ដំណាក់​កាលនេះ​បាន ហុងឡាំអនុវត្ត​តាម​ទ្រឹស្តី “អឌ្ឍស្វ័យ​ប្រវត្តិ” មាន​ន័យ​ថា កន្លះស្វ័យ​ប្រវត្តិ​របស់​ជប៉ុន។ មានដំណាក់​កាលខ្លះទាម​ទារភាព​ហ្មត់​ចត់ ឈ្លាស​វៃ ដែលម៉ាស៊ីន​មិន​អាច​អនុវត្ត​បាន គឺមនុស្សយើង​ធ្វើដោយ​ផ្ទាល់​ដៃ ហេតុ​ដូច្នោះ វាត្រូវ​ការដល់​ភាពហ្មត់​ចត់​យ៉ាង​ខ្លាំង របស់​សិប្បក​រហុង​ឡាំ។​


បន្ទប់ពិសោធន៍ពិនិត្យតុល្យភាពអតិសុខុមជីវក្នុងផលិតផលអ៊ោម៉ាយ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

តំបន់កែច្នៃអ៊ោម៉ាយឆ្អិនដំបូង។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

ធុងត្រាំអ៊ោម៉ាយរបស់រោងចក្រហុងឡាំនៅបានប្រៀបដូចជា “ផ្ទៃពោះ”  កំពុងផ្គត់ផ្គង់ប្រភពជាតិបំប៉ន់ឲ្យផ្លែសូវ ផ្លែម៉ើ។ល។ គ្រប់ស្តង់ដាដើម្បីធ្វើអ៊ោម៉ាយ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

ផ្លែសូវខ្ចីកំពុងបានកម្មករស្រង់ចេញពីធុងស្ករ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

សាខាចែកចាយរបស់អ៊ោម៉ាយហុងឡាំ។ រូបថត៖ទ្រីញវ៉ាន់ប៊ូ

បវរកញ្ញាវៀតណាម ដាំងធីង៉ុកហឹន មកចូលរួមថ្ងៃសម្ពោធឆ្លងនៃហាងលក់អ៊ោម៉ាយហុងឡាំនៅទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ

បទដ្ឋានចុងក្រោយ គឺវាយតម្លៃគុណភា​ព​។ ផលិផល​មុនពេល​ខ្ចប់​ជា​ប្រអប់ សុទ្ធ​តែយក​គំរូចូល​ទៅ​បន្ទប់​ពិសោធន៍​ពិនិត្យទិន្ន​ន័យពីស​រីរវិញ្ញាណ គីមី​សាស្រ្ត អតិសុខុម​ជីវ។ល។។ ពេល​ណាឆ្លើយ​តប​បាន​កម្រង​ទិន្នន័យ​​ស្តង់​ដា ដែលហុងឡាំបានដាក់ចេញ គឺទំនិញ​នោះទើប​បាន​នាំចេញ​ទៅតំបន់​ខ្ចប់​ជាប្រអប់​សម្រាប់​ចែក​ចាយ​​លើទីផ្សារ​។

បទដ្ឋាន​ទាំងប្រាំពីរខាង​លើសុទ្ធតែបាន​អនុវត្ត​បិទ តាមខ្សែសង្វាក់ស្វ័យប្រវត្តិ។ បានឃើញ​ផ្ទាល់​ភ្នែកនូវ​កម្រង​បទដ្ឋាន​ផលិត​កម្ម យើងខ្ញុំ​នឹកស្មាន​នេះ គឺជាខ្សែសង្វាក់​ផលិតកម្ម​នូវផលិតផល​ឧស្សា​ហកម្ម​ទំនើប មិន​មែន​សម្រាប់​ផលិត​ផ្លែអ៊ោម៉ាយ​តាមសិប្បកម្ម​តូច​ទេ។ អ្វីៗដែល​ហុងឡាំកំពុង​អនុវត្ត​ឲ្យប្រភេទ​ផលិផល​ប្រពៃណី​នេះ ពិត​ប្រាកដសក្តិ​សម​ជា “ការ​បដិវត្តន៍”​។

សព្វថ្ងៃ រៀងរាល់​ឆ្នាំ ហុងឡាំផ្គត់ផ្គង់ចេញទៅទីផ្សារ​រាប់ម៉ឹន​តោន​អ៊ោម៉ាយ។ ហើយ​បរិមាណ​ផល​ប្រើ​ប្រាស់​ជានិច្ច​​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ៕​

 

អត្ថបទ៖ ថាវវី   រូបថត៖ ទ្រីញវ៉ាន់ប៊ូ
 


បណ្តាអត្ថបទបានផ្សាយ