19/09/2016 09:51 GMT+7 Email Print Like 0

អ៊ុយក្រែន៖សាធារណៈរដ្ឋប្រជាមានិត Donetsk ស្វ័យ​ប្រកាស​ព្រមាន​អំពី​ការ​ដក​ចេញ​ពីកិ​ច្ច​ព្រម​ព្រៀង​ឈប់​បាញ់​


អ្នកដឹកនាំសាធារណៈរដ្ឋប្រជាមានិត Donetsk ស្វ័យប្រកាស (DPR) លោក Alexander Zakharchenko (រូបថត៖Reuters)

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៦ អ្នកដឹកនាំសាធារណៈរដ្ឋប្រជាមានិត Donetsk​ ស្វ័យប្រកាស (DPR) លោក Alexander Zakharchenko ព្រមានថា នឹង​ដកចេញពីកិច្ច​ព្រមព្រៀង​ឈប់បាញ់​ថ្មី នៅប៉ែកខាងកើត​អ៊ុយក្រែន​ ប្រសិន​បើក​ង​ទ័ព​រដ្ឋាភិបាល​មិន​បញ្ចប់ការ វាយប្រហារដោយកាំភ្លើង​ធំ ទៅលើតំបន់នេះមុន​នឹង​ដើម​សប្ដាហ៍​ខាង​មុខ​។ ៥ថ្ងៃមុន​នោះ ថ្នាក់​ដឹកនាំ DPR និងសាធារណៈរដ្ឋប្រជាមា​និត Luhansk ស្វ័យ​ប្រកាស (LPR) នៅ Donbass បាន​ប្រកាសដោយ​ឯកតោភាគី​អំពី កិច្ច​ព្រម​ព្រៀងឈប់​បាញ់ ហើយ​អំពាវនាវឲ្យរដ្ឋ​អំណាច Kiev អនុវត្តន៍​កិច្ច​ព្រម​ព្រៀង​​នេះ។ ប៉ុន្តែ ភាគី DPR បានឡើងសម្លេង​ជាច្រើន​លើក​ច្រើន​សារថា​កង​ទ័ព​អ៊ុយ​ក្រែន​នៅ​បន្ត​បាញ់​កាំភ្លើង​ធំ​ទៅលើតំបន់​ព្រំដែន​ របស់ DPR នោះ។ ផ្ទុយ​ទៅ​វិញ​រដ្ឋ​អំណាច​ K​iev ក៏បាន​ចោទ​ប្រកាន់​កង​កម្លាំង​ទាមទារ​ឯករាជ្យ​នៅប៉ែក​ខាង​កើត​អ៊ុយ​ក្រែន បានរំ​លោភទៅលើកិច្ច​ព្រមព្រៀង​ឈប់​បាញ់ ហើយ​បណ្ដាល​ឲ្យ​ទាហាន​អ៊ុយក្រែនប៉ុន្មាន​នាក់ស្លាប់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ