20/01/2015 14:18 GMT+7 Email Print Like 0

អ៊ុយក្រែនមានបំណងចុះហត្ថលេខាជាមួយរុស្ស៊ីអំពីដំណើការអនុវត្តកិច្ចព្រមព្រៀងក្រុងMinsk


អ៊ុយក្រែនមានបំណងចុះហត្ថលេខាជាមួយរុស្ស៊ីអំពីដំណើការអនុវត្តកិច្ចព្រមព្រៀងក្រុងMinsk

នាថ្ងៃទី១៨ខែមករាឆ្នាំ២០១៥ ក្រសួងការបរទេសអ៊ុយក្រែនបានប្រកាសថា ​រដ្ឋ​អំណាច Kiev បាន​ស្នើរ​ឲ្យមូស្គូ​ចុះ​ហត្ថ​​​លេខា​លើដំណើការអនុវត្តរាល់​កិច្ច​​ព្រម​ព្រៀង​​ក្រុង Minsk និង​​ធា​នា​ថា បទ​​ឈប់​​បាញ់​​នឹង​​បាន​អនុវត្ត​ចាប់​ពី​​​ថ្ងៃ​​ទី​១៩ ខែមករា ឆ្នាំ២០១៥​។ សេចក្តី​​ជូន​​ដំណឹង​​ពោល​​ខាង​​លើ​ត្រូវ​​បាន​​នាំ​​ចេញ​​ក្នុង​​កាលៈ​​ទេសៈ​​ដែល​​ទីប្រឹក្សា​​​របស់​​ប្រធានា​ធិបតីអ៊ុយក្រែនបានប្រកាសក្នុងថ្ងៃដដែលថា កង​ទ័ពនៃ​ប្រទេស​នេះទ​ទួល​ការ​បញ្ជា​​បាញ់​ប្រហារ​ទៅ​លើ ភាគី ប្រឆាំង នៅភាគខាងកើត-ត្បូង បណ្តាល​ឲ្យ​អំពើ​ហឹង្សា​ឡើង​ជណ្តើរ។

ក្នុង​សេចក្តី​ប្រកាស​​១ទៀត ​ក្រ​សួង​ការ បរទេសអ៊ុយក្រែនបានលើកច្បាស់ថា ការប្រតិបត្តិឯកសារនេះនឹងបង្កើត ឡើង លក្ខណៈ​សម្រេច​កំណត់​ ដើម្បី​ដំណើ​ការ​រាល់​ការ​ពិគ្រោះ​យោបល់​របស់​ក្រុម​ ជួប​ប្រាស្រ័យ និង​បណ្តា​ជំនួប​មួយ​ចំនួន​ទៀត​។ ក៏​តាម​សេចក្តី​​ប្រកាស​នេះ អ៊ុយ ក្រែនត្រៀមខ្លួនជាស្រេច ចូល​រួម​បណ្តាការពិគ្រោះយោបល់ ដើម្បី​ដោះ​ស្រាយ ជំលោះ និង​​​រដ្ឋ​អំណាច​ Kiev កំពុងអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk យ៉ាងពេញ លេញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ