23/06/2015 10:05 GMT+7 Email Print Like 0

អ៊ីស្រាអែលប្រឆាំងជំទាស់ការផ្ដើមគំនិតសន្តិភាពមជ្ឈឹមបុព៌ារបស់បារាំង


អ៊ីស្រាអែលប្រឆាំងជំទាស់ការផ្ដើមគំនិតសន្តិភាពមជ្ឈឹមបុព៌ារបស់បារាំង (Christantimes)

នាយករដ្ឋ​មន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៥ បាន​ប្រកាស​ប្រឆាំង​ជំទាស់​ការ​ផ្ដើមគំនិតសន្តិភាព​ដោយ​បារាំងគាំ​ពារ​សំដៅដោះស្រាយ​ជំលោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ការ​ផ្ដើម​គំនិត​រួម​មាន​បណ្ដាភាគី​ចាប់ផ្ដើម​ឡើង​វិញ ការចរចា​សន្តិភាពនិ​ងបន្ទាប់ពី១៨ ខែចរចា​ អ.ស.ប​នឹង​ប្រកាសប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យ​ដោយ​មិន​អើពើ​ដល់​ការចរចា​នាំមកនូវ​កិច្ច​ព្រមព្រៀងដែរឬ​ទេ។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បានសង្កត់​ធ្ងន់​ថា សន្តិភាព​ត្រឹមតែទទួល​បានតាម​រយៈការចរចា រវាងភាគីនានា​ដែល​គ្មាន​លក្ខណៈ​សំរេច​កំណត់​ប៉ុណ្ណោះទេ ប៉ុន្តែ​មិនមែន​ពីសកម្មភាពឯកតោភាគី​ ឬការ​បណ្ដុះបណ្ដាក់រាល់​សេចក្តី​សំរេច​ចិត្តនៃអ.ស.បឡើយ។ លោក Benjamin Netanyahu បានចាត់​ទុក​សំណើរ​របស់​បារាំង​ជាបទ​បញ្ជា​មួយ​ដោយ​មិន​គិត​គូរ​ដល់​សំណូម​ពរ​សន្តិភាព​របស់អ៊ីស្រាអែល​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ