18/03/2017 10:56 GMT+7 Email Print Like 0

អ៊ីស្រាអែលនិងវៀតណាមមានសក្កានុភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍


ប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Rivlin

អ៊ីស្រាអែលនិងវៀតណាមមានសក្កានុភាពជាច្រើន សម្រាប់កិច្ចសហ​ប្រតិបត្តិការ​និង​ការអភិវឌ្ឍ​នាពេល​ខាងមុខ។ នេះជាការអះអាងរបស់ប្រធានាធិបតី​អ៊ីស្រាអែល លោក Reuven Rivlin ក្នុង​ការ​ឆ្លើយ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាននៃ ទីភ្នាក់​ងារសារព័ត៌​មាន​វៀត​ណាម​ប្រចាំ​នៅអ៊ី​ស្រា​អែល ចំពោះមុខដំណើរ​​ទស្សន​កិច្ច នៅវៀត​ណាម​ជាផ្លូវ​ការ របស់​លោក​ចាប់​ពីថ្ងៃទី១៩ រហូត​ដល់​ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧។ ប្រធានាធិ​បតី​អ៊ី​ស្រា​​អែល លោក Reuven Rivlin បានចាត់​ទុកថា កិច្ចសហប្រតិ បត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​នាំ​មក​​លទ្ធផល​យ៉ាង​ល្អ​ប្រសើរលើគ្រប់​វិស័យ។ អ៊ីស្រាអែលនិងវៀតណាម​ អាចជម្រុញកិច្ចសហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ កសិកម្ម ធារាសាស្ត្រ និងអភិរក្ស​ប្រភពទឹក។ ទាំងអស់​នេះ​ជាវិស័យ​​​ដែលអ៊ីស្រាអែល មាន​បទ​ពិសោធន៍​ក៏ដូច​ជាមាន​បច្ចេកវិទ្យាជឿន​លឿន ​ដែល​អាច​ជួយ​វៀត​ណាម ក្នុង​​ការស្វែង​រកបច្ចេកវិទ្យាថ្មី ដើម្បីបង្កើន​កំណើន​ដំណាំ​ និង​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​ឲ្យបាន​គ្រប់គ្រាន់សម្រាប់ប្រជាជន។
 
ប្រធានាធិបតីអ៊ីស្រាអែលបានឲ្យដឹ​ង​ថែមទៀតថា អមដំណើរទស្សនកិច្ចនា​ពេល​ខាង​មុខ​នៅ​វៀត​ណាម​នោះ នៅ​មាន​វត្តមានសហគ្រាសជួរ មុខរប​ស់អ៊ីស្រា​អែល​​ចំនួន​៥០​។ ស្តីពី​រ​បៀប​វារៈ​នៃទ​ស្សនៈ​កិច្ច​នេះ លោក Reuven Rivlin បានឲ្យ​ដឹងថា លោក​និង​ថ្នាក់ដឹក​នាំវៀត​ណាម​នឹង​ធ្វើការពិភាក្សា​លើបញ្ហាជាច្រើន ដូចជា​ពង្រឹងនិង​ពង្រីក​ទំនាក់​ទំនងទ្វេភាគី កែលំ​អជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ សម្រាប់ប្រ​ជាជន​នៃប្រទេសទាំង​ពីរ ក៏ដូចជា ដោះស្រាយ​រាល់​ការ​សាក​ល្បង​សកល​លោក​ទៀតផង។ លោករូបនេះបានលើកច្បាស់ថា អស់រយៈពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ កិច្ចស​ហប្រតិបត្តិការ​សន្តិសុខ និងការការពារជាតិរវាងប្រទេសទាំ​ងពីរ បានជម្រុញ​ដោយ​ឥត​ឈប់​ឈរ។ ​ហើ​យអ៊ីស្រាអែល​ត្រៀម​ជា​ស្រេច ជម្រុញថែមទៀត​ទំនាក់​ទំនង​​នេះ និង​ត្រៀម​ខ្លួន​ជាស្រេច​ចែក​រំលែក​បទ​​ពិសោធន៍​ជាក់ស្តែង ដើម្បីការពារ​ប្រជាជន​៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ