30/12/2015 08:56 GMT+7 Email Print Like 0

អ៊ីស្រាអែលចង់ចាប់ផ្ដើមឡើងវិញនូវផែនការកសាងផ្ទះសម្បែងចំនួន៥៥ពាន់ខ្នងសំរាប់ជនជាតិហ្ស៊ីព


ទេសភាពនៃមណ្ដលប្រជុំជន Ramot របស់អ៊ីស្រាអែល ភាគខាងកើតទីក្រុង Jerusalem
(រូបថត៖AFP/TTXVN)

Peace Now ជាអង្គការ​មួយដែល​មានជំនាញ ​ក្នុងការ​តាម​ដាន​សកម្មភាព​កសាង​មណ្ឌល​ប្រជុំជន​ សំរាប់​ជន​ជាតិ​ហ្ស៊ីព នាថ្ងៃទី២៨ ធ្នូ បានឲ្យដឹង​ថា រដ្ឋអំណាច​អ៊ីស្រាអែល​កំពុង​គិត​គូអំពីការ​ចាប់​ផ្ដើម​ឡើង​វិញ នូវ​ផែន​ការ​កសាង​ផ្ទះ​សម្បែងថ្មីជាង​៥៥ពាន់​ខ្នង ​នៅត្រើយ​ខាង​លិច។ រដ្ឋអំណាច​ប៉ាឡេស្ទីន​បានប្រឆាំង​ជំទាស់​ នឹងផែន​ការ​បើក​ទូលាយ​មណ្ឌលប្រជុំជន​ហ្ស៊ីព របស់អ៊ីស្រាអែលជាដាច់ខាត ហើយចាត់​ទុក​ថា ការ​បញ្ឈប់​បំរ៉ែបំរួល​នេះជា​លក្ខណៈ​ចម្បង​ ដើម្បីតភ្ជាប់ឡើងវិញ នូវវង់ចរចារសន្តិភាព​ដែលត្រូវផ្អាកតាំងពីឆ្នាំ​២០១៤មក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ