13/12/2015 13:22 GMT+7 Email Print Like 0

អ៊ីរ៉ាក់ស្នើរក្រុមប្រឹក្សាសន្តិសុខអ.ស.បដោយសំណូមពរទួរគីដកកងទ័ពចេញភ្លាមមួយរំពេច

ក្នុងសារលិខិតជូនទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប Samatha Powerជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប នៅ​ក្នុងខែធ្នូនេះ លោក Mohamed Ali Alhakim ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីរ៉ាក់​ប្រចាំ​នៅ​អ.ស.ប​បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​នេះ សំណូមពរទួរគីឲ្យដកកងទ័ពចេញពីភាគខាងជើងអ៊ីរ៉ាក់ភ្លាមមួយរំពេចដោយឥត​លក្ខខ័ណ្ឌ ព្រម​ទាំង​ចាត់​ទុកអំពើឈ្លានពានដោយយោធារបស់ Ankara ជាការ រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ច្បា​ប់​អន្តរ​ជាតិនិង​បូរណភាព​ដែន​ដីនិងអធិបតេយ្យ​ភាពរបស់អ៊ីរ៉ាក់។ លោក Mohamed Ali Alhakim ក៏បានលើកច្បាស់ថា ការជួយ ឧបត្ថម្ភអ៊ីរ៉ាក់បណ្តុះបណ្តាលទាហាន ប្រើប្រាស់បច្ចេកវិទ្យា​និងអាវុធ​ទំនើប ក្នុង​ការ​ប្រយុទ្ធប្រ​ឆាំង​នឹង​ពួក​ឧទ្ទាម IS ត្រូវអាស្រ័យទៅលើកិច្ចព្រមព្រៀងទ្វេ​ភាគី និងពហុភាគីនានាក៏​ដូចជា​ការ​គោរ​ពយ៉ាង​ពេញ​លេញ​នូវ​អធិបតេយ្យភាព​និងរដ្ឋ ធម្មនុញរបស់អ៊ីរ៉ាក់ព្រមទាំងរួមសហការជាមួយកង​កម្លាំងប្រដាប់អាវុធ​របស់ ប្រទេស​នេះផង​ដែរ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីទួរគី Tayyip​ Erdogan បានឲ្យដឹងថា លោក​មិន​ធ្វើ​សម្បទាន​ចំពោះ​សំណូមពរបស់់អ៊ីរ៉ាក់ឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ