17/09/2018 08:54 GMT+7 Email Print Like 0

អ៊ីរ៉ាក់បំបែកភាពជាប់គាំងតាមរយៈការបង្កើតរដ្ឋាភិបាលថ្មី

 រដ្ឋ​សភាអ៊ីរ៉ាក់នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៨ បានបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា កាន់​សាសនា​អ៊ីស្លាម​និកាយ​ Sunni លោក Mohammed Al Halbousi ជាប្រធាន រដ្ឋសភា ​ដែលគូសសញ្ញាសម្គាល់ ​នៃជំហាន​ដំបូង​ដើម្បី​ឆ្ពោះ​​ទៅរ​កការ​បង្កើតរដ្ឋា ភិបាលថ្មី​ក្រោយរយៈពេល៤ខែ​​ចាប់តាំងពីការ​បោះឆ្នោតសកល។
 
លោក​ Mohammed Al Halbousi មានអាយុ៣៧ឆ្នាំ ជាប្រធាន​រដ្ឋសភាវ័យ​ក្មេងបំផុត​ក្នុង ប្រវត្តិសាស្ត្រអ៊ីរ៉ាក់។ មុននឹង​ចូលរួម​ការបោះឆ្នោត​សកលនាខែ​ឧសភាកន្លងទៅ លោ​កជាអភិបាលខេត្ត ​Anbar។      ការ​បោះ​ឆ្នោត​សកល​​នាពេលកន្លង​ទៅ នៅអ៊ីរ៉ាក់ជាការបោះឆ្នោតរដ្ឋសភា​ ដំបូងនៅប្រទេសនេះ​ក្រោយពីអ​ង្គការ​រដ្ឋ​អ៊ីស្លាម​ស្វ័យ​ប្រកាស​ (IS) ត្រូវវាយ បរាជ័យ។ ប៉ុន្តែ ការខ្វែ​ងគំនិតក្នុងការរាប់សន្លឹកឆ្នោតបានប​ណ្ដាលឲ្យការ ប្រកាស​លទ្ធផល​ចុងក្រោយ​ត្រូវផ្អាករហូតដល់ខែសីហាឆ្នាំ​២០១៨៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ