20/06/2020 18:31 GMT+7 Email Print Like 0

អ៊ីរ៉ង់​ប្រកាសបាញ់បង្ហោះមីស៊ីលផ្លោងជំនាន់ថ្មីប្រកបដោយជោគជ័យ

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា នៅក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ មីស៊ីលគ្រប់ប្រភេទត្រូវបានបាញ់បង្ហោះប្រកបដោយជោគជ័យពីលើនាវា ដោយបាញ់ចំគោលដៅផងដែរ។
 

មីស៊ីលផ្លោងអ៊ីរ៉ង់បានវាយប្រហារចំគោលដៅយន្តហោះគ្មានមនុស្សបើកក្នុងអំឡុងពេលធ្វើសមយុទ្ធ (រូបថតៈ AFP / TTXVN)


នាថ្ងៃទី ១៨ ខែមិថុនា អ៊ីរ៉ង់បានប្រកាសថាកងទ័ពជើងទឹកនៃប្រទេសខ្លួនបានបាញ់បង្ហោះមីស៊ីលផ្លោង ដែលទើបបានផលិតក្នុងប្រទេសប្រកបដោយជោគជ័យ នៅក្នុងក្របខ័ណ្ឌនៃសមយុទ្ធ នៅមហាសមុទ្រឥណ្ឌាភាគខាងជើង ជិត ច្រកចូលឈូងសមុទ្រពែក្ស។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឲ្យដឹងថា នៅក្នុងអំឡុងពេលធ្វើសមយុទ្ធនេះមីស៊ីលគ្រប់ប្រភេទត្រូវបានបាញ់បង្ហោះប្រកបដោយជោគជ័យពីលើនាវា ដោយបាញ់ចំគោលដៅផងដែរ។

ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានដកស្រង់សេចក្តីប្រកាសរបស់កងទ័ពជើងទឹកអ៊ីរ៉ង់បានឲ្យដឹងថា មីស៊ីលទាំងអស់ បានបំផ្លាញគោលដៅសម្មតិកម្មនៅចម្ងាយ ២៨០ គីឡូម៉ែត្រ ហើយអាចបាញ់បានឆ្ងាយជាងនេះទៅទៀត។ មីស៊ីលជំនាន់ថ្មីទាំងនេះ ត្រូវបានក្រសួងការពារជាតិ និងកងទ័ពអ៊ីរ៉ង់ធ្វើការរចនានិងផលិតផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ