04/05/2015 13:17 GMT+7 Email Print Like 0

អ៊ីរ៉ង់សង្ឃឹមថាទទួលបានសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់វិស័យនាប៉ុន្មានថ្ងៃខាងមុខ

អ៊ីរ៉ង់សង្ឃឹមថា ប្រទេសនេះរួមជាមួយក្រុម​P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់) នឹង​ទទួល​បានសេចក្តីព្រាងដំបូងនៃកិច្ច​ព្រមព្រៀងនុយក្លេអ៊ែរពេញលេញ១នាប៉ុន្មានថ្ងៃខាងមុខ។ អនុរដ្ឋមន្ត្រីការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araqchi បានឲ្យដឹងថា តំណាងនៃភាគីទាំងពីរ បានដំណើរ ការចង​ក្រង់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរចុងក្រោយ១ ហើយអ្នកជំនាញការរបស់​អ៊ីរ៉ង់និងក្រុម P5+1 កំពុងពិនិត្យកិច្ចព្រមព្រៀងនេះ​ឡើង​វិញ។ ថ្លែងមតិនាថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥​ នៅខាងក្រៅសន្និសីទត្រួតពិនិត្យការអនុវ​ត្ត​សន្ធិសញ្ញា​មិន​ផ្សព្វ​ផ្សាយនុយ ក្លេអ៊ែរ (NPT) នៅទីស្នាក់ការអ.ស.បប្រចំានៅក្រុងញូយ៉ក(អាមេរិក) អនុរដ្ឋមន្ត្រី  Araqchi បាន​ឲ្យដឹង​ថា វង់ចរចារខាងមុខនៅតែប្រព្រឹត្តទៅនៅអឺរ៉ុប។

 
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានអះអាងថា ក្រុម P5+1 នឹង​មិនចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងណាមួយ ដោយគ្មានការបញ្ជប់សកម្មភាពផលិតនុយក្លេអ៊ែររបស់អ៊ីរ៉​ង់​ឡើយ​៕​ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

 
បណ្តាព័ត៌មានបានផ្សាយ