26/07/2015 11:37 GMT+7 Email Print Like 0

អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយប្លុកអាស៊ាន

អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ ជាមួយសមាគមន៍បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឯកអគ្គរដ្ឋ​ទូត​​អ៊ីរ៉ង់​ប្រចាំ​នៅ​អាស៊ាន លោក​ Valiollah Mohammadi Nasrabadi បានអះ​អាង​ដូច្នេះ​នៅ​ពិធី​ជូន​សារ​តាំង​ឡើង​អគ្គលេ​ខាធិការ​អាស៊ាន លោក Le Luong Minh នាថ្ងៃទី២៣ខែ​កក្កដាឆ្នាំ២០១៥​។ ឯក​អគ្គ​រដ្ឋទូត Nasra-​badi បាន​​លើកច្បាស់​ថា អ៊ីរ៉ង់​នឹងបង្កើន​ទំនាក់ទំនង​សហប្រតិបតិ្ត ការជាមួយអា​ស៊ានជា​ពិសេស​គឺក្នុង​វិស័យ​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម វប្បធម៌​វិទ្យា សាស្ត្របច្ចេកវិទ្យា​និង​អប់រំ។ រីឯខ្លួនវិញ អគ្គលេខាធិការ​អាស៊ាន លោក Le Luong Minh បានអបអរ​សាទ​រឯក​អគ្គរដ្ឋ​ទូត Nasrabadi ដោយត្រូវ​បានតែងតាំង​ជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ប្រចាំនៅ អាស៊ាន។ លោក Le Luong Minh ក៏បានជូនដំណឹងជាមួយ​ឯកអគ្គរដ្ឋទូត​ Nasrabadi អំពី​ដំណើរ​ការកសាង​សហគមន៍​​អាស៊ាន ព្រម​ទាំងសង្កត់ធ្ងន់ថា​អាស៊ាន​ ទទួលបាន​ការ​បោះជំហាន​ដ៏រឹង​មាំ ដើ​ម្បី​ឆ្ពោះទៅ​ការ​កសាង​សហគមន៍​​មួយនា​ចុងឆ្នាំ​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ