អ៊ីរ៉ង់និងEU ពិភាគ្សាអំពីពង្រាងសេចក្ដីសំរេចចិត្តរបស់ IAEA

ជំនួបចរចាមួយរវាងអ៊ីរ៉ង់និងក្រុម P៥+1 (រូបថត៖AFP/TTXVN)
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់បានឲ្យដឹងថា មន្រ្តីការបរទេសអ៊ីរ៉ង់និងសម្ព័ន្ធភាពអឺរ៉ុប (EU) នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ បានពិភាក្សាអំពីពង្រាងសេចក្ដីសំរេចចិត្តរបស់ស្ថាប័នថាមពលបរមាណូមអន្តរជាតិ (IAEA) ដើម្បីដាក់ជូនក្រុមP៥+១។ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានឲ្យដឹងថា សេចក្ដីសន្និដ្ឋានទាំងអស់ត្រូវបានភាគីទាំងពីរគិតគូរយ៉ាងហ្មត់ចត់សំដៅអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមស្មារតីនៃផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)ដែល បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ។ លោក Abbas Araqchi បានសង្កត់ធ្ងន់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គ្រាន់តែសំដៅបម្រើគោលដៅសន្តិភាពហើយអ៊ីរ៉ង់បានអនុវត្តន៍យ៉ាងពេញលេញនូវកាតព្វកិច្ច របស់ខ្លួនតាមកិច្ចព្រមព្រៀងJCPOA។ ថ្នាក់ដឹកនាំ IAEA នឹងត្រៀមរៀបចំរបាយការណ៍ចុងក្រោយ នាថ្ងៃទី១៥ខែធ្នូដើម្បីដាក់ជូនក្រុម P៥+១ ពិនិត្យមើល។ នេះជារបាយការណ៍មានលក្ខណៈសំរេចកំណត់ ដែលអាចបើកផ្លូវសំរាប់ការអនុវត្តន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់និងក្រុមP៥+១ដែលបានចុះហត្ថលេខានៅទីក្រុង Vienna កាលពីខែកក្កដាឆ្នាំ២០១៥កន្លងទៅ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម