30/07/2015 13:36 GMT+7 Email Print Like 0

អ៊ីរ៉ង់និង EU ឯកភាពចាប់ផ្ដើមការចរចារ


អ៊ីរ៉ង់និង EU ឯកភាពចាប់ផ្ដើមការចរចារ (PressTV)

រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif នាថ្ងៃទី២៨ខែ​កក្កដា​ឆ្នាំ២០១៥ បានប្រកាសថា អ៊ីរ៉ង់​និង​សហភាព​អឺរ៉ុប (EU) បានឯកភាពចាប់ផ្ដើមការចរចារស្ដីពី​បញ្ហា​ជាច្រើន ក្នុងនោះ​ចំណុច​ស្នូល​គឺការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ អំពីបញ្ហានុយគ្លេអ៊ែ​របស់ Tehran។ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយ តំណាងជាន់ខ្ពស់ទទួល​បន្ទុក​អំពីគោលនយោបាយ​សន្តិសុខ និងកិច្ចការបរទេស EU លោកស្រី Federica​ Mogherini នៅក្រុង Tehran រដ្ឋ​មន្ត្រី​ការ​បរទេស Zarif បានឲ្យដឹងថា ការចរចារជាន់​ខ្ពស់នឹង​បានរៀបចំ​រវាងអ៊ីរ៉ង់និង EU ស្ដីពី​បញ្ហា​ដែល​ខ្វែង​គំនិត​ក្នុងនោះ​មានបញ្ហា​សហប្រតិបត្តិការ ថាមពល​សិទ្ធិ​មនុស្ស​ប្រឆាំងភេរវកម្មជាដើម។ រីឯលោកស្រី​ Mogherini បាន​អំពាវនាវ​ភាគីទាក់ទិននានា ក្នុងកិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់ប្តេជ្ញា​អនុវត្តមាត្រា​ដែល​បាន​ឯកភាព​នោះ។ តំណាងជាន់​ខ្ពស់ EU មានបំណងកិច្ចព្រម​ព្រៀងនុយគ្លេអ៊ែនេះ​មាន​ចរិត​លក្ខណៈ​ប្រវត្តិសាស្ត្រ​មិន​​ត្រឹម​​តែដែលបានចុះ​ហត្ថលេខា​ប៉ុណ្ណោះទេ ថែម​ទាំងក្នុង​ការអនុវត្តទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ