
អ៊ីរ៉ង់និងអង់គ្លេសបើកស្ថានទូតនៅប្រទេសនិមួយៗឡើងវិញ (Image: VNA)
នាថ្ងៃទី២៣ខែសីហាឆ្នាំ២០១៥ ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងឡុង បានបើកឡើងវិញ។ នាថ្ងៃដដែល ស្ថានទូតអង់គ្លេសប្រចាំនៅ Tehran ក៏បានចាប់ផ្តើមសកម្មភាពឡើងវិញផងដែរ។ តាមគំរោងប្រទេសទាំងពីរនឹងតែងតាំងឯកអគ្គរដ្ឋទូតនាពេលខាងមុខ។ ភារៈធារីរបស់អ៊ីរ៉ង់ប្រចាំនៅក្រុងឡុង លោក Mohammad Hassan Habibollahzadeh និងអនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Mehdi Danesh Yazdi បានចូលរួមពិធីបើកស្ថានទូតអ៊ីរ៉ង់ប្រចាំនៅ អង់គ្លេសឡើងវិញ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Philip Hammond ក៏បានចូលរួមពិធីបើកស្ថានទូតអង់គ្លេសប្រចាំនៅ Tehran ផងដែរ។ ការបើកឡើងវិញស្ថានទូតនៅប្រទេសនិមួយៗបានគួសសម្គាល់ការ ខំប្រឹងប្រែងកែលំអរទំនាក់ទំនងការទូតទ្វេភាគីររវាងអ៊ីរ៉ង់ និងអង់គ្លេសក្រោយរយៈពេល ៤ ឆ្នាំត្រូវបានផ្អាក។ តាមគំរោងលោក Hammond នឹងធ្វើសន្និសីទកាសែត ជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Javad Zarif និងជួបសន្ទនាជាមួយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម