23/06/2015 10:05 GMT+7 Email Print Like 0

អ៊ីរ៉ង់និងរុស្ស៊ីចរចារអំពីការលុបចោលពាក្យបណ្តឹងស្តីពីប្រព័ន្ធការពារដែនអាកាស S-300


ប្រភេទកាំជ្រូចការពារអាកាស S-300 របស់រុស្ស៊ី (រូបថតៈ AFP /TTXVN)

អនុរដ្ឋ​មន្ត្រីការបរទេសអ៊ីរ៉ង់​លោក Morteza Sarmadi បានឲ្យដឹង​នា​ថ្ងៃទី២១ខែមិថុនាឆ្នាំ​២០១៥ ថា អ៊ីរ៉ង់​និង​រុស្ស៊ី​កំពុង​ដំណើរ​ការកិច្ច​ចរចា​ អំពីការលុបចោល​ពាក្យ​បណ្តឹងទាក់​ទិនដល់​ការផ្ទេ​ប្តូរ​ប្រព័ន្ធការ​ពារកាំ​ជ្រូច ការ​ពារ​អាកាស​ប្រភេទ S-300។ លោក Sarmadi បានអះអាងថា អ៊ីរ៉ង់កំពុងចរចា ជាមួយរុស្ស៊ីអំពី​ការ​លុប​ចោល​ពាក្យ​បណ្តឹង ដែល​តេហេរ៉ង់បាន​ដាក់ជូន​ទៅកាន់​អាជ្ញាកណ្តាល​អន្តរជាតិ នៅ​ក្រុង​Geneva នាខែមេសាឆ្នាំ២០១១ ដោយ ចំនួន​ទឹក​ប្រាក់សំណង​ឡើង​ដល់ ៤ពាន់​លាន​ដុល្លារអាមេរិក ក្រោយពេលដែន​រុស្ស៊ីបដិសេធការ​ផ្ទេរ​ប្តូរ​ប្រព័ន្ធ ពោល​ខាង​លើ តាមកិច្ចសន្យាមាន​តម្លៃ​៨រយ​លានដុល្លារ​អាមេរិក ដែលបានចុះ​ហត្ថលេខា នា​ឆ្នាំ​២០០៧។ នា​ខែ​មិនា​កន្លងទៅ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ទើប​នឹងចុះហត្ថលេខាលើ​អនុក្រិត​១ ស្តី​អំពី​ការ​លុប​ចោល​បទ​​ហាម​ឃាត់ លក់​ប្រព័ន្ធ​កាំជ្រូច​ការពារដែន​អាកាស​ប្រភេទ S-៣០០ ឲ្យអ៊ីរ៉ង់ផងដែ​រ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ