04/04/2015 16:14 GMT+7 Email Print Like 0

អ៊ីរ៉ង់និងក្រុមP5+1ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ


អ៊ីរ៉ង់និងក្រុមP5+1ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ

 

ក្រោយ​រយៈពេល៨ថ្ងៃពិភាក្សា​ នាថ្ងៃទី២ខែមេសាឆ្នាំ​២០១៥ ក្រុម P5+1 (រួម​មានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន​រួមជាមួយអាល្លឺម៉ង់) និងអ៊ីរ៉ង់ ទទួលបាន​កិច្ច​ព្រមព្រៀងក្របខ័ណ្ឌមួយ ស្តី​ពី​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ក្រុង​តេ​អេរ៉ង់។ មន្ត្រីអាមេរិក​និងលោកខាងលិចពាក់ព័ន្ធ នឹងដំណើរការចរចារនៅក្រុងលូសាន ( Lausanne)​របស់​ស្វីស​ បានឲ្យដឹងថា P5+1និងអ៊ីរ៉ង់បានព្រមព្រៀង លើខ្លឹមសារ​និងទិសដៅធំៗ​មួយចំនួន ដែល​បើក​ចេញ​ផ្លូវ​ឆ្ពោះទៅកិច្ចព្រមព្រៀង​ចុងក្រោយ១ ដែលបានបញ្ចប់​ នាថ្ងៃទី៣០ខែមិថុនាឆ្នាំ​២០១៥ខាងមុខ។

កិច្ចព្រមព្រៀងក្របខ័ណ្ឌទើបសម្រេចបាននេះ រវាងក្រុម P5+1និងអ៊ីរ៉ង់ ទទួល​បានការ​វាយតម្លៃ​វិជ្ជមាន​ពីសហ​គមន៍​អន្តរជាតិ។ ប្រធានាធិបតីអាមេរិក លោក Barack​ Obama នាថ្ងៃទី២ខែមេសាឆ្នាំ​២០១៥​ បាន​អប​រអ​សាទរនិងចាត់ទុកនេះជាការខំប្រឹងប្រែងកាទូតដ៏​ស្វិត​ស្វាញ។ ក្នុងថ្ងៃ​ដ​ដែល ក្រសួង​ការ​បរទេស​រុស្ស៊ីក៏​បាន គាំទ្រ​កិច្ចព្រមព្រៀងក្រប​ខ័ណ្ឌពោលខាងលើ និងចាត់ទុកនេះ​ជាកាយវិការ​ទទួល​ស្គាល់សិទ្ធិ “គ្មាន​លក្ខ​ខណ្ឌ​” របស់ក្រុង​តេអេរ៉ង់ក្នុងការតាមដានកម្មវិធីនុយក្លេអ៊ែរ​ស៊ីវិល១។ អគ្គលេខាធិការអ.ស.​ប លោក Ban Ki-moon ក៏បាន​សម្តែងក្តីសោមនស្សន៍រីក រាយចំពោះព្រឹត្តិការណ៍​ពោលខាង លើព្រមទាំងចាត់ទុកថា ប្រការ​នេះ​នឹង​បើ​ក ចេញផ្លូវ១សម្រាប់ឲ្យ​ការពង្រឹង​សន្តិភាព និងស្ថិរភាពនៅមជ្ឈឹមបូព៌ា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ