22/05/2015 09:59 GMT+7 Email Print Like 0

អ៊ីរ៉ង់និងក្រុម P5+1 បន្តវង់ចរចា


អ៊ីរ៉ង់និងក្រុម P5+1 បន្តវង់ចរចារ (Image: VNA)

ទីភ្នាក់​ងារ​សារព័ត៌​មាន​អ៊ីរ៉ង់ Tasnim បាន​ឲ្យដឹង​ថា៖  នាថ្ងៃទី២០ខែ​ឧសភាឆ្នាំ​២០១៥​ អ៊ីរ៉ង់​និង​ក្រុម P5+1 បាន​ចាប់​ផ្តើម​វង់​ចរចា​ថ្មី​ នៅទីក្រុង Vienna របស់​អ៊ូទ្រី​ស សំដៅ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ជ្រុង​ជ្រោយ​ស្តីពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់ Tehran។ មុន​វង់​ចរចា​នេះ បណ្ដាអ្នក​ការ​ទូត​បាន​ឲ្យ​ដឹង​ថា៖ ភាគីនានា​ទទួល​បាន​ការ​បោះ​ជំហាន ប៉ុន្តែ​នៅ​មានការ​ខ្វែងគំនិត​មួយ​ចំនួន អំពី​កិច្ច​ព្រម​ព្រៀង​ពោល​ខាង​លើ ក៏ដូច ជា​មាន​បញ្ហា​បច្ចេក​ទេស​។ តាម​គំរោង អ៊ីរ៉ង់​និង​ក្រុម   P5+1 ត្រូវ​តែ​ទទួល​ឲ្យបាន​កិច្ច​ព្រមព្រៀង ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​លើ​គ្រប់​ជ្រុង​ជ្រោយ​មុន​ថ្ងៃទី​៣០ខែ​មិថុនា​ខាងមុខ។ នាថ្ងៃដដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា៖ ប្រទេសនេះត្រៀម​ខ្លួន​ជាស្រេច​ពន្យា​ពេល​បណ្ដាការ​ចរចា​ ជាមួយក្រុម P5+1 ស្តីអំពីកម្មវិធី​នុយក្លេអ៊ែរ​ក្នុង​ករណី​ចាំ​បាច់។ ប៉ុន្តែ មន្ត្រី​រូប​នេះក៏បាន​អះអាង​នូវគោល​ជំហរ​របស់​អ៊ីរ៉ង់​ឡើង​វិញ​ថា៖ មិន​ព្រម​ទទួល​ការ​ទាម​ទារ​​ហួស​​ហេតុ របស់​លោកខាង​លិច​ចំពោះការ​ត្រួត​ពិនិត្យ​នៃទីភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរ​ជាតិ  (IAEA)​ឡើយ​៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ