20/01/2015 14:18 GMT+7 Email Print Like 0

អ៊ីរ៉ង់និងក្រុម P5+1ចាប់ផ្តើមកិច្ចចរចារឡើងវិញនាដើមខែកុម្ភៈ២០១៥


អ៊ីរ៉ង់និងក្រុម P5+1ចាប់ផ្តើមកិច្ចចរចារឡើងវិញនាដើមខែកុម្ភៈឆ្នាំ២០១៥

តាម​ប្រភព​​ព័ត៌​​មាន​​ការ​ទូត​ពីទីក្រុង Geneva ស្វីស​ថា បណ្តា​កិច្ចចរ​ចារ​ដែលប្រព្រឹត្តទៅ​នៅទីនេះក្នុងថ្ងៃទី១៨ខែ​មករា​ឆ្នាំ​២០១៥ រវាង​​អ៊ីរ៉ង់​​និង​ក្រុម P5+1 (រួម​​មាន​ប្រទេស​​ជាស​មាជិក​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.​ស.​ប​និង​​អាលឺ​​ម៉ង់) គឺទទួល​បានវិឌ្ឍន៍​ភាពមាន​គំហិត។ ភាគីទាំង​ពីរបាន​ព្រម​ព្រៀង​គ្នាចាប់​ផ្តើម កិច្ចចរចារ​​ឡើង​វិញ​​ ​នា​​ដើមខែកុម្ភៈ ដើម្បីស្វែង​រក​វិធាន​ការបង្រួញ​គំលាត​ស្តីពី​កម្ម​វិធី​នុយក្លេ​អ៊ែរ​​របស់​តេ​ហ៉េរ៉ង់។ អនុ​រដ្ឋ​​មន្ត្រី​ការ​​​បរទេស​​អ៊ីរ៉ង់លោក Abbas Araqchi បាន​ឲ្យ​ដឹង​ថាភាគី​នានា​បាន​ពិនិត្យ​លើបណ្តា​ប្រធាន​បទ​ដែល​បាន​ដាក់​​​ចេញ​ដោយ​កាយវិការត្រឹមត្រូវ និងត្រៀមខ្លួនជាស្រេចបង្រួញគំលាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ