25/05/2015 10:14 GMT+7 Email Print Like 0

អ៊ីរាក់ដណ្តើបានទីរួមស្រុកមួយពីបាតដៃរបស់ IS


អ៊ីរាក់ដណ្តើបានទីរួមស្រុកមួយពីបាតដៃរបស់ IS (Image: VNA)​

បន្ទាប់​ពីការប៉ះ​ទង្គិចយ៉ាង​សាហាវជាមួយ​កងកំលាំង​ នៃអង្គការ​រដ្ឋ​ឥស្លាម​ស្វ័យប្រហារ (IS) នា​ថ្ងៃទី​២៣ខែ​ឧស​ភា​ឆ្នាំ​២០១៥​ កង​ទ័ពសន្តិសុខ​របស់​អ៊ីរ៉ាក់​រួមជា​មួយ ជន​ប្រដាប់​អាវុធគាំ​ទ្ររ​ដ្ឋាភិ​បាល​ដណ្តើម​បាន​ការ​ត្រួត​ពិនិត្យ​ទី​រួម​ស្រុក Huseibah al Sharqiyah ប៉ែក​ខាងកើត​ទីក្រុង Ramadi ខេត្ត Anbar ឡើង​វិញ។​ យុទ្ធនាការ ដណ្តើម​ទីរួម​ស្រុកនេះត្រូវ​បាន​អនុវត្តពី​ថ្ងៃពី​២២ខែឧសភា​មក។ ជ័យ​ជំនះ​នេះនឹង​នាំមក​នូវក្តី​សង្ឃឹម​សំរាប់​កង​ទ័ព​​រដ្ឋាភិបាល​អ៊ីរ៉ាក់ ក្នុងការ​ខំប្រឹង​ប្រែងដណ្តើមឲ្យ​បានទី​ក្រុង​យុទ្ធ​សាស្ត្រ Ramadi ឡើង​វិញ។ មុន​នោះ ទីក្រុង​Ramadi ត្រូវ​បាន IS ទន្ទ្រាន​មក​ទាំង​ស្រុងពីថ្ងៃ​ទី​១៧ខែ​ឧសភា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ