អ៊ីរង់ត្រូវបានស្នើរឲ្យចូលរួមធ្វើការស៊ើបអង្គេតសោកនាដ្ឋកម្មរត់ជាន់គ្នានៅអារ៉ាប់ប៊ីសាអ៊ូរឌីត

អ៊ីរង់ត្រូវបានស្នើរឲ្យចូលរួមធ្វើការស៊ើបអង្គេតសោកនាដ្ឋកម្មរត់ជាន់គ្នានៅអារ៉ាប់ប៊ីសាអ៊ូរឌីត
(Image: VNA)
នាថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥ អ៊ីរ៉ង់ទទួលបានសំណើរចូលរួម ធ្វើការស៊ើបអង្គេតសោកនាដ្ឋកម្មរត់ជាន់គ្នានៅតំបន់ Mina នៅបរិមាណខាងក្រៅ កន្លែងពិសិដ្ឋ Mecca ក្នុងពិធីសាសនា Haji នៅអារ៉ាប់ប៊ីសាអ៊ូឌីត នាថ្ងៃទី ២៤ខែកញ្ញាដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៧១៧ នាក់ត្រូវស្លាប់ ក្នុងនោះមានជនអ៊ីរង់ចំនួន ១៣១នាក់។ បន្ទាប់ពីសម័យប្រជុំវិសាមញ្ញ អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Eshaq Jahangiri បានប្រកាសថា៖ ប្រទេសអ៊ីរ៉ង់ គប្បីមានតំណាងក្នុងការធ្វើស៊ើបអង្គេតពោលខាង លើដើម្បីជៀសវាងសោកនាដ្ឋកម្មនេះកើតមានទៀត។ លោក Jahangiri ក៏បានរិះគន់ការងារត្រៀមរៀចចំខ្វះបទពិសោធន៍របស់អារ៉ាប់ប៊ីសាអ៊ូរឌីតផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម