19/06/2015 10:30 GMT+7 Email Print Like 0

អ៊ីរង់ចាប់ផ្តើមឡើងវិញកិច្ចចរចារនុយក្លេអ៊ែរជាមួយមហាអំណាចលើពិភពលោក


អ៊ីរង់ចាប់ផ្តើមឡើងវិញកិច្ចចរចារនុយក្លេអ៊ែរជាមួយមហាអំណាចលើពិភពលោក(រូបថតៈ TTXVN)

នាថ្ងៃទី១៧ខែមិថុនាឆ្នាំ​២០១៥​ បណ្តា​អ្នកចរចា​អីរ៉ង់​និង​ក្រុម P5+1 (រួមមាន អាមេរិក​អង់គ្លេស បា​រាំង រុស្ស៊ី​ចិន​និង​អាល្លឺម៉ង់​) បាន​ចាប់ផ្តើម​វង់ចរចា​ថ្មី សំដៅ សម្រេច​កិច្ច​ព្រមព្រៀងពេញ​លេញ១​ស្តីពីកម្ម​វិធីនុយក្លេអ៊ែ​របស់​តេហ៉េ​រ៉ង់​។ តាម​ទីភ្នាក់​ងារ IRNA​របស់អ៊ីរ៉ង់​ថា អ្នកចរចា​ជាន់ខ្ពស់​របស់ប្រទេស​ទាំង​ពីរ​នេះគឺ អនុរដ្ឋ​មន្ត្រីការ​បទេស​Abbas Araqchi និង Majid Takht-Ravanchi បាន​មាន​ការ ជួប​ដំបូង ក្នុងក្រប​ខ័ណ្ឌនៃ​វង់​ចរចាលើក​ទី៨​ជាមួយ​មន្ត្រីជាន់​ខ្ពស់​ទទួល​បន្ទុក នយោបាយរបស់សម្ព័ន្ធអឺរ៉ុប (EU)​Helga Schmid នៅ​ក្រុង Vienna របស់​អូទ្រីស នាថ្ងៃទី​១៧ខែ​មិថុនា។ តាម​គំរោង រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ និងសមភាគីនៃក្រុម P5+1 នឹង​ចូលរួមបណ្តាការ​ចរចា​នាប៉ុន្មានថ្ងៃ​ខាង​មុខ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ