28/08/2016 09:01 GMT+7 Email Print Like 0

អ៊ីតាលីរៀបចំពិធីកាន់ទុក្ខជាតិសំរាប់ជនរងគ្រោះក្នុងការរញ្ជួយដី


អ៊ីតាលីរៀបចំពិធីកាន់ទុក្ខជាតិសំរាប់ជនរងគ្រោះក្នុងការរញ្ជួយដី (VNA)

នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ អ៊ីតាលីបានរៀបចំពិធីកាន់ទុក្ខជាតិសំរាប់​បណ្ដា​ជន​រង​គ្រោះ​ក្នុង​ការ​រញ្ជួយ​ដី​នាថ្ងៃទី​​២៣ ខែសីហា កន្លង​ទៅដែល​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២៨១​នាក់​ស្លាប់។ ពិធីកាន់​ទុក្ខ​ជាតិ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​​ Ascoli Piceno ដោយមានការ ចូលរួមរបស់ប្រធានាធិបតីអ៊ីតាលី លោក​ Sergio Mattarella និង​នាយក​រដ្ឋមន្ត្រី​ លោក Matteo Renzi រួមជាមួយមជ្ឈដ្ឋាន​មន្ត្រី​គ្រប់​រូប។ មុននោះ នាថ្ងៃទី​២៦ ខែសីហា​ រដ្ឋាភិបាល​អ៊ីតាលី​​បាន​ដាក់​តំបន់​រងគ្រោះ ដោយ​ការររញ្ជួយដីក្នុងស្ថានភាព​ប្រកាស​អាសន្ន ហើយរំដោះ​ទុន​ចំនួន​៥០​លាន អឺរ៉ូ​សំរាប់​​ការ​ងារ​ជួយ​សង្គ្រោះ​សំរាប់តំបន់​ទាំង​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ