06/09/2015 13:53 GMT+7 Email Print Like 0

អ៊ីតាលីជម្រុញឲ្យអឺរ៉ុបពិនិត្យបទបញ្ញត្តិជនភៀសខ្លួន

ក្នុងការខំប្រឹងប្រែងសំដៅស្វែងរកដំណោះស្រាយទប់ទល់នឹងវិបត្តិដែលធ្វើចំណាកស្រុក ដែលកំពុងបានវាយតម្លៃ​ថាអាក្រក់បំផុតតាំងពីសង្គ្រាមលោកលើកទី ២ មកនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ បណ្តារដ្ឋមន្ត្រីការបរទេសសហភាព អឺរ៉ុប EU បានអនុវត្តកិច្ចប្រជុំនៅ Luxembourg ស្តីពីបញ្ហានេះ។ ថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni បានអំពាវនាវឲ្យ EU ពិនិត្យឡើងវិញ បទបញ្ញត្តិសម្រាប់ជនភៀសខ្លួន សំដៅដោះស្រាយ វិបត្តិធ្វើចំណាកស្រុក។ លោករូបនេះ​បានសង្កត់ធ្ងន់ថា ត្រូវមានបទបញ្ញត្តិរួមមួយទាក់ទិនដល់សិទ្ធ​អន្តោប្រវេសន៍របស់ជនធ្វើចំណាក់ស្រុក ដែលបានអនុវត្តសម្រាប់ EU ទាំងមូលជាការចាំបាច់ណាស់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ