27/10/2017 10:53 GMT+7 Email Print Like 0

អះអាងនូវតម្លៃប្រវត្តិសាស្ត្រនិងអត្ថន័យសម័យកាលរបស់បដិវត្តន៍ខែតុលារុស្ស៊ី

សិក្ខាសលា “រយៈពេល១០០ ឆ្នាំបដិវត្តន៍ខែតុលារុស្ស៊ីនិងសង្គមនិយមជាក់ស្តែង -តម្លៃប្រវត្តិសាស្ត្រ និងអត្ថន័យសម័យកាល” បានបើកនាថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី១០០ នៃបដិវត្តន៍ខែតុលារុស្ស៊ី (១៩១៧-២០១៧)។

 
 ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈឹម លោក Vo Van Thuong ថ្លែងមតិនៅក្នុងសិក្ខាសាលា

អញ្ជើញថ្លែងមតិនៅសិក្ខសាលានេះ ប្រធាន​គណៈកម្មាធិការ​ឃោសនា អប់រំមជ្ឈឹម លោក Vo Van Thuong បានអះ​អាង​ថា បដិវត្តន៍ខែតុលាមិនត្រឹម​តែ បំភ្លឺគោលមាគ៌ាបដិវ​ត្តន៍​វៀតណាម​ប៉ុណ្ណោះទេ ថែម​ទាំងលើក​ទឹកចិត្តឲ្យ​មហាជន កសិកម្ម​ កសិករក្រោកឈរឡើងធ្វើបដិ​វត្តន៍​ វាយផ្តួលរំលំនឹម​ត្រួតត្រារបស់អាណា​ ​និគម សក្តិភូមិ​ ដណ្តើម​ឯករាជ្យ​ជូន​ប្រជាជន​៖
 
“មេរៀន​បដិវត្ត​ន៍​របស់ខែតុលា របស់បុព្វហេតុកសាងស​ង្គមនិយមលើ​ពិភព លោក​ក៏ដូច​ជានៅវៀត​ណាម​សរឲ្យ​ឃើញថា​ គ្មានឧ​បសគ្គណាមួយអាចរារាំងបុព្វ​ ហេតុ​វិវឌ្ឍន៍​របស់​មនុស្ស​លើកំណាត់​ផ្លូវឈាន​ឡើងសង្គម​និយម​ឡើយ​។ បដិ​វត្តន៍ ខែតុលារុស្ស៊ីឆ្នាំ១៩១៧ បា​​នឈានចូលប្រវ​ត្តិ​សាស្ត្រ ជា​សមិទ្ធិធំធេងមួ​យក្នុង​ដំណើរ ការប្រវត្តិសាស្ត្រ​របស់មនុស្ស​លោក”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ