22/04/2018 10:52 GMT+7 Email Print Like 0

អំពើហឹង្សាបន្តប្រព្រឹត្តិទៅនៅតំបន់ហ្គាហ្សា បណ្ដាលឲ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត

 អំពើហឹង្សាបន្តប្រព្រឹត្តិទៅនៅតំបន់ហ្គាហ្សា បណ្ដាលឲ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត

​ជនជាតិប៉ាឡេស្ទីនយ៉ាង​ហោចណាស់ ២ ​ នាក់ ត្រូវបាត់បង់​ជីវិត និង​មនុស្សជាង ​៤០ នាក់​ទៀត​រងរបួ​ស  ក្នុងករណី​អំពើហឹង្សា ដែល​កើតឡើងនាថ្ងៃទី ​២០ មេសា រ​វាងបាតុ​ករប៉ាឡេស្ទីននិងទាហា​​នអ៊ីស្រាអែល នៅតំបន់​ខ្សែព្រំ​ដែន​រវាងតំបន់ហ្គាហ្សា ប៉ែកខាងកើត និ​ងអ៊ីស្រាអែល។ យោងតាមលោ​ក Ashraf al-Qedra អ្នក​នាំពាក្យ​ក្រសួង​​សុខាភិបាល​នៅតំបន់ហ្គាហ្សាបានឲ្យដឹងថា៖ ​ចាប់តាំងពីពេលមានការដង្ហែ​រក្បួន និងបាតុ​កម្ម​នៅ ​តំបន់ហ្គា​ហ្សា​កាលពីថ្ងៃទី ៣០ មិនា​មក ការប៉ះ​ទង្គិច​គ្នារវាង​កងទ័ព​អ៊ីស្រាអែលនិ​ងបាតុ​ករប៉ាឡេស្ទីន​បាន​បណ្ដាល​ឲ្យជ​ន ប៉ាឡេស្ទីនចំនួន​ ៣៥ នាក់ និងមនុស្សផ្សេ​ងទៀតជិត ៤ ពាន់នាក់ត្រូវ​រងរបួសផងដែរ៕
 

តា​ម VOV5 - វិទ្យុសម្លេ​ងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ