09/01/2015 15:12 GMT+7 Email Print Like 0

អំណោយតេតពីដីគោកមកដល់យុទ្ធជននៅកោះ Truong Sa ខាងកើត



នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នាវា HQ ៥៧១ របស់ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ ៤កងទ័ពជើងទឹក​វៀត​ណាម​បានដឹកទំនិញតេតដំបូងពីដីគោកមកដល់កម្មាភិបាល យុទ្ធជនលើកោះ Truong Sa ខាងកើតនៅកោះស្រុក Truong​ Sa របស់វៀតណាម។ទំនិញនេះរួមមានបណ្ដាប្រភេទស្បៀងអាហារឧបករណ៍ប្រើប្រាស់ចាំបាច់ដែល​បម្រើ​ក្នុង​​បុណ្យតេតជាប្រពៃណី។វរសេនីយ៍ត្រី Hoang Thanh Tu ទទួលបន្ទុកកោះ Truong Sa ខាងកើត បាន​ឲ្យ​ដឹង​ថា​ អំណោយទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្រសួងការពារប្រទេសនិងប្រជាជនវៀត​ណាម​ចំ​ពោះ​កម្មាភិបាល ​យុទ្ធជននៅកោះ ជួយបណ្ដាយុទ្ធជនទទួលបុណ្យតេត១យ៉ាងពេញលេញដូចជានៅដីគោក​។​ នេះ​ក៏​ជា​ការ​លើកទឹកចិត្តខាងស្មារតីដើម្បីកម្មាភិបាល យុទ្ធជននៅកោះស្ងាប់ចិត្តបំពេញការងារ ការពាកោះសមុទ្រ ដ៏ពិសិដ្ឋ​របស់​មាតុប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ