07/09/2015 14:24 GMT+7 Email Print Like 0

អេហ្ស៊ីបជំរុញកិច្ចសហប្រតិបតិ្តការច្រើនវិស័យជាមួយអាស៊ាន


ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi (រូបថត៖AFP/Vietnamplus)

ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi នាថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០១៥ បានមានជំនួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ានលោក Le Luong Minh។ នៅទីនេះលោក Le Luong Minh បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អេហ្ស៊ីបក្នុងការជំរុញទំនាក់ទំនងដ៏ល្អជាមួយប្រទេសអាស៊ាននានា និងការខិតជិត​មក​គ្នាយ៉ាងទូលំទូលាយអំពីកាទូតក្នុងតំបន់អាស៊ីអាគ្នេយ៍។លោក Le Luong Minh បានសង្កត់ធ្ងន់ថា អាស៊ានកំពុងបន្តខំប្រឹងប្រែងដើម្បីសំរេចផែនការរបស់ខ្លួនហើយកត្តាមួយក្នុងចំណោមកត្តាសំខាន់នោះគឺបើកទូ​លាយ​ទំនាក់ទំនងការទូតរបស់អាស៊ានជាមួយដៃគូថ្មីនិងកំពុងរីកចម្រើននៅទ្វីបអាហ្វ្រិកក៏ ដូចជាមជ្ឈឹមបូព៌ា​។​ ភាគីទាំងពីរបានឯកភាពនឹងបន្តស្វែងយល់ក៏ដូចជាសហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀតក្នុងវិស័យអប់រំ ទេសចរណ៍ វប្បធម៌និងសន្តិសុខក្នុងនោះមានការតស៊ូប្រឆាំងលិទ្ធិភេរវកម្មនិងអំពើហឹង្សាទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ