29/12/2018 08:23 GMT+7 Email Print Like 0

អេមីរ៉ាតអារ៉ាប់រួមបានបើកស្ថានទូតសាជាថ្មីនៅស៊ីរីបន្ទាប់ពីផ្អាកអស់រយៈពេល៧ឆ្នាំមកហើយ


 អេមីរ៉ាតអារ៉ាប់រួមបានបើកស្ថានទូតសាជាថ្មីនៅស៊ីរីបន្ទាប់ពីផ្អាកអស់រយៈពេល៧ ឆ្នាំមកហើយ

 នាថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ​២០១៨ ស្ថានទូតនៃបណ្តាប្រទេស អេមីរ៉ាតអារ៉ាប់រួម (UAE) បានឯកភាព​ជាផ្លូវការ ចំពោះ​ការបើកស្ថានទូតឡើងវិញ នៅប្រទេសស៊ីរីបន្ទាប់ពី​បានផ្អាក អស់រយៈពេល ៧ ឆ្នាំ​មកហើយ។ 
 
ហេតុដូច្នេះ  UAE គឺជាប្រទេសដំបូងគេ ក្នុងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូង​សមុទ្រ (GCC) ដែល​នៅតែ​បន្ត​សកម្មភាព​ការទូត​នៅស៊ីរី។ តំណាងក្រសួងការបរទេ​សស៊ីរី រួមជាមួយ​ឯកអគ្គរដ្ឋទូត​នៃប្រទេស​អ៊ីរ៉ាក់​និង​ស៊ូដ​ង់​ប្រចាំនៅស៊ីរី ក៏មានវត្តមាននៅអាគារស្ថា​នទូតអេមីរ៉ាតអារ៉ាប់រួម ដើ​ម្បីចូលរួមក្នុងពិ​ធីបើក ស្ថាន​ទូត​ឡើង​វិញ​នេះផង​ដែរ​។
 
នៅក្នុងសេចក្តីថ្លែង​ការណ៍មួយនាថ្ងៃដដែលនោះ ​ក្រសួងការបរទេស UAE បានបញ្ជាក់ពីការ​បើក​សារជាថ្មី នូវភ្នាក់​ងារការ​ទូតរបស់ខ្លួ​ន នៅក្នុងប្រ ទេស​ស៊ីរី ដើម្បីធ្វើ​ឲ្យមាន​ភាព​ប្រក្រតី​នៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​និង​ដើម្បីកាត់បន្ថយហានិភ័យពីអន្តរា​គមន៍ក្នុងតំបន់សម្រា​ប់ “បញ្ហាអារ៉ាប់និងស៊ីរី” ទៀត។
 
សូមគូសបញ្ជាក់​ថា UAE បានបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី នៅពេលដែល​ជម្លោះបាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​ នៅក្នុងប្រទេសមជ្ឈឹមបូព៌ា​ ពោលគឺកាលពីឆ្នាំ២០១១ក​ន្លងទៅ៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ