29/03/2015 12:43 GMT+7 Email Print Like 0

អៀរឡង់ចង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម


អៀរឡង់ចង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម

អៀរឡង់ចង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀត​ណាម។ នេះគឺជាការ​អះអាង​របស់​ប្រធា​នាធិ​​​បតីអៀរ​ឡង់ លោក Michael Daniel​ Higgins ក្នុងជំនួបសន្ទនា​ជាមួយ ឯកអគ្គរដ្ឋទូតវៀត​ណាម ប្រចាំ​នៅ​អង់​គ្លេស​និងអៀរឡង់ លោក Nguyen Van Thao មកជូនសារ​តាំង នាថ្ងៃទី២៥​ខែមិនាឆ្នាំ២០១៥។  លោក​Michael Daniel Higgins បានវាយតំ​លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយ ដែល​វៀត​ណាម​និង​អៀរ​ឡង់​ទ​ទួល​បាន​ ក្នុងការជំរុញទំ​នាក់ទំនងទ្វេភាគីលើគ្រប់​វិស័យ នាពេលកន្លងទៅ។ ប្រធានា​ធិបតី Michael Daniel Higgins បាន​ចាត់ទុក​ថា៖ សហគមន៍ជន​វៀតណាម​នៅអៀរឡង់ កំពុង​អភិវឌ្ឍន៍​ពី១ថ្ងៃទៅ១ថ្ងៃ រួមចំ​ណែក​សំ​ខាន់​ ក្នុងការ​ជំរុញទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង​ពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ