11/02/2018 12:41 GMT+7 Email Print Like 0

អូឡាំពិករដូវរងារ Pyeongchang 2018 បានបើកយ៉ាងត្រចះត្រចង់

នាយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៨ មហោស្រពរដូវរងារ Pyeongchang 2018 ត្រូវបានបើកជាផ្លូវការនៅពហុកីឡដ្ឋាន PyeongChang នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង  ដោយប្រធានបទ សន្តិភាព និងអនាគត។

អូឡាំពិករដូវរងារ Pyeongchang 2018 បានបើកយ៉ាងត្រចះត្រចង់

ពិធីនេះបានបើកយ៉ាងមហោឡារិកអធិកអធមនិងពោរពេញទៅដោយភាពរស់រវើកស្រស់ស្អាតនិងទំនើប។ ក្នុង​ការដង្ហែក្បួនរបស់កីឡាករនោះ កីឡាករកូរ៉េខាងត្បូង និងកីឡាករកូរ៉េខាងជើងបានដង្ហែក្បួនរួមគ្នាផង​ដែរ​។

ដោយពាក្យស្លោក "ចំណង់ចំណូលចិត្តនិងការតភ្ជាប់" កីឡាអូឡាំពិក PyeongChang នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី២៥ កុម្ភៈ ហើយជាអូឡាំពិកធំបំផុតតាំងពីមុនមកដោយមានការចូលរួមរបស់កីឡាករចំនួន ៣ ពាន់​នាក់ មកពីប្រទេសនិងតំបន់ចំនួន ៩២ នៅទូទាំងពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ