15/03/2017 09:56 GMT+7 Email Print Like 0

អូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ី-អាគ្នេយ៍


អូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ី-អាគ្នេយ៍ (VNA)

នាថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសអូស្រាលី លោកស្រី Julia Bishop បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសអាស៊ី-អាគ្នេយ៍ចំនួន ៣ រួមមាន សឹង្ហបុរី ម៉ាឡេស៊ីនិងហ្វីលីពីន​ក្នុងរយៈពេល ៤ ថ្ងៃ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងអូស្រ្តាលីជាមួយប្រទេសទាំង ៣ នេះ។ នៅសឹង្ហបុរី រដ្ឋមន្ត្រីការបរទេស Bishop គ្រោងនឹងពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីនៃប្រទេសម្ចាស់ផ្ទះស្តីអំពីការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់​​ជ្រុងជ្រោយអូស្ត្រលី-សឹង្ហបុរី។ លោកស្រី  Julia Bishop ក៏នឹងជួបធ្វើការជាមួយតំណាងមជ្ឈដ្ឋានសហគ្រិន អតីតនិស្សិតនិងអ្នកប្រាជ្ញអូស្រ្តាលីក្នុងផែនការ Colombo ថ្មី។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី លោក​ស្រី Julia Bishop នឹងពិភាក្សាជាមួយមជ្ឈ ដ្ឋានមន្ត្រីនៃប្រទេសនេះអំពីការជំរុញទំនាក់ទំនងទ្វេភាគី រួមមានដំណើរការអនុវត្ត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ស្វែងរកឱកាសធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងសន្តិសុខ។ ក្នុងបណ្ដាជំនួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីហ្វីលីពីនរបស់រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julia Bishop នោះផលប្រយោជន៍រួមក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មសន្តិសុខនាវាចរណ៍ក្នុងតំបន់សន្តិភាពនិងការអភិវឌ្ឍន៍នៅ Mindanao គឺជាបញ្ហាសំខាន់ៗ ដែលនឹងត្រូវបានពិភាក្សាលើកនេះ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ