25/10/2020 15:49 GMT+7 Email Print Like 0

អូស្ត្រាលីផ្តល់ជំនួយបន្ទាន់ ១០ ម៉ឺនដុល្លារដល់វៀតណាមដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ

 ទឹកប្រាក់ឧបត្ថម្ភបន្ទាន់ដំបូងនេះ គឺជាសញ្ញានៃសាមគ្គីភាពជាមួយប្រជាជនវៀតណាម។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie នៅថ្ងៃទី ២៣ ខែតុលាបានប្រកាសនូវខ្ទង់ជំនួយមនុស្សធម៌បន្ទាន់ ដែលមានតម្លៃ ១០០,០០០ ដុល្លារអូស្រ្តាលី ដល់រដ្ឋាភិបាលវៀតណាម ដើម្បីជំនះផលវិបាកដែលបង្កឡើងដោយទឹកជំនន់នៅតំបន់ភាគកណ្តាល។ នៅក្នុងសេចក្តីប្រកាសមួយ អូស្រ្តាលីបានសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះគ្រោះមហន្តរាយដែលប្រជាជនភាគកណ្តាលវៀតណាមកំពុងរងគ្រោះ ក្នុងនោះមានទាំងការបាត់បង់អាយុជីវិតនិងសម្ភារៈច្រើនទៀតផងដែរ។ ទឹកប្រាក់ឧបត្ថម្ភបន្ទាន់ដំបូងនេះ គឺជាសញ្ញានៃសាមគ្គីភាពជាមួយប្រជាជនវៀតណាម។ អូស្រ្តាលីបានឲ្យដឹងថាខ្លួននឹងបន្តតាមដានផលប៉ះពាល់នៃទឹកជំនន់ក៏ដូចជាការស្នើសុំអំពីជំនួយសង្គ្រោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ