15/01/2017 06:46 GMT+7 Email Print Like 0

អូស្ត្រាលីឯកភាពអំពីគោលការណ៍នាំចូលផ្លែស្រការនាគស្រស់ពីវៀតណាម


អូស្ត្រាលីឯកភាពអំពីគោលការណ៍នាំចូលផ្លែស្រការនាគស្រស់ពីវៀតណាម

​នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម​បាន​អោយដឹងថា៖​ក្រសួងកសិកម្ម​ និង​ប្រភពទឹកអូស្ត្រាលីបានប្រកាស​របាយការណ៍​ចុងក្រោយស្ដីអំពីការវាយតំលៃចំពោះសំណូមពរសុវត្ថិភាព​ជីវសាស្ត្រ​​​ក្នុងការនាំចូលផ្លែស្រការនាគស្រស់ពីវៀតណាម។ របាយការណ៍នេះ​បានលើកសំណើរថាអូស្ត្រាលីអនុញ្ញត្តិអោយ​នាំចូលស្រការនាគស្រស់ពីវៀត​ណាម ប្រសិនបើបំពេញគ្រប់លក្ខណះសុវត្ថិភាពជីវសាស្ត្រ។ ថ្លែងមតិចំពោះ​ព្រឹត្តិការណ៍នេះ លោក Craig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ​វៀតណាមបានចែករំលែកថា៖ មុនពេលដំណើការនាំចេញស្រការនាគនេះ ​រដ្ឋាភិបាលនៃប្រទេសទាំងពីរអូស្ត្រាលីនិងវៀតណាមត្រូវសម្រេចជំហានចុង​ក្រោយ ​សំដៅបំពេញលក្ខណះនាំចូលស្រការនាគ​ពីវៀតណាម។          នាបច្ចុប្បន្ន អូស្ត្រាលីក៏កំពុងអនុវត្តការត្រួតពិនិត្យ​នាំចូលផ្លែមួយចំនួនទៀត​របស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ