26/07/2017 10:42 GMT+7 Email Print Like 0

អូស្ត្រាលីអះអាងនូវការផ្ដល់អាទិភាពនិងជំរុញទំនាក់ទំនងជាមួយវៀតណាម


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងឆ្វេង) និងឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួងកសិកម្មនិងប្រភពទឹកលោក Barnaby Joyce (រូបថត៖VGP)

ក្នុងដំណើរ​ទស្សនកិច្ចការងារនៅអូស្ត្រាលី នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៧ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបច​រចារ ជាមួយឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តីក្រសួង​កសិកម្ម​និងប្រភព​ទឹក លោក Barnaby Joyce ជួបធ្វើកា​រជាមួយរដ្ឋមន្រ្តីការ​បរទេស លោកស្រី Julie Bishop និងរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​​លោក Steven Ciobo។នៅបណ្ដាជំនួប​នេះ ថ្នាក់ដឹកនាំអូស្ត្រាលី​វាយតំលៃខ្ពស់ ​ចំពោះវៀតណាម​ក្នុង​ឋានៈ​ជា​ប្រទេសកំពុង​អភិវឌ្ឍន៍យ៉ាងផុលផុស ហើ​យមានតួនាទីសកម្មក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្រមទាំង​មាន​បំណង​​ជំរុញទំនាក់​ទំនងវៀតណាម-អូស្ត្រា​លីឡើងកំពស់​ថ្មីផងដែរ។ ភាគីទាំងពីរ​ឯកភាពលើ​ក្រុមវិធាន​ការសំដៅ​​ពង្រឹង​ទំនាក់ទំនងដៃគូ​ លើគ្រប់ជ្រុងជ្រោយក្នុងវិស័យជាច្រើន ចាប់ពីនយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ ដល់អប់រំបណ្ដុះប​ណ្ដាល វិទ្យាសាស្ត្រ ទេស​ចរណ៍ និងជួបប្រាស្រ័យរវាងប្រជាជន។
 
ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព​និង​សេរីភាព​ខាង​នាវាចរណ៍ ​និងអាកាសចរណ៍នៅតំបន់ ដោះស្រាយជំលោះ​ដោយសន្តិ​​វិធី ឈរលើច្បាប់អ​ន្តរជាតិ អនុវត្ត​យ៉ាងមឹង​ម៉ាត់​សេចក្ដីថ្លែ​ងការណ៍ ស្ដីពីការប្រតិបត្តិរប​ស់ភាគីនានា​នៅសមុទ្រខាងកើត (DOC) និង​ឆាប់​ទទួល​បាន​ក្រមប្រតិបត្តិនៅ​សមុទ្រខាងកើត (COC)​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ