08/01/2015 14:05 GMT+7 Email Print Like 0

អូស្ត្រាលីផ្ដល់ជំនួយចំនួន៤,៤ពាន់លានដុងសំរាប់គំរោងការណ៍អភិវឌ្ឍន៍ដោយ ទ្រង់ទ្រាយតូចនៅវៀតណាម


ពិធីប្រគល់ខ្ទង់ជំនួយ DAP ក្នុងឆ្នាំ២០១៤

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ អគ្គស្ថានកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន​រៀប​​ចំ​ពិធី​ចុះហត្ថលេខាលើកម្មវិធីផ្ដល់ជំនួយដោយផ្ទាល់ (DAP) ចំនួន៤,៤ពាន់លានដុងសំរាប់គំរោងការណ៍១៤នៅខេត្ត ក្រុងចំនួន ១១ នៅភាគកណ្ដាលនិងភាគខាងត្បូងវៀតណាម។គំរោងការណ៍ដែលត្រូវបានជ្រើសរើសចំណុះវិស័យជា
ច្រើន តាំងពីការថែទាំសុខភាពសហគមន៍រហូតដល់កសាង​មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដោយ​ទ្រង់ទ្រាយ​តូច​នៅ​ខេត្ត​ទាំង​នេះ។ ថ្លែងមតិនៅពិធីនេះ លោក John McAnulty អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា មាន​គំរោងការណ៍ DAP ជាច្រើននៅរាយប៉ាយពីភាគកណ្ដាលដល់ភាគខាងត្បូងវៀតណាមក្នុងអំឡុង៣ឆ្នាំកន្លងទៅ បាន​រួមចំណែកកែលំអរជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ