20/05/2015 10:16 GMT+7 Email Print Like 0

អឺរ៉ុបអនុម័តលើផែនការបើកយុទ្ធនាការយោធានៅសមុទ្រប្រឆាំងគ្រោះ​​ជួញ​ដូរ​មនុស្ស


ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ភាគច្រើនគឺមនុស្សរត់គេចចេញទីសង្គ្រាមស៊ីវិលនៅស៊ីរី​បាន​បាត់​បង់ជីវិត​នាពេល​ខំប្រឹង​ប្រែង​ឆ្លង​សមុទ្រមេឌីទែរ៉ាណេ (រូបថត៖Reuters)

យុទ្ធនា​ការយោធាលើសមុទ្រ​មាន​ឈ្មោះថា “EU Navfor Med” ដែល​សំដៅ​ប្រឆាំង​គ្រោះជួញ​ដូរ​មនុស្ស ទើប​នឹង​បាន​សហភាព​អឺរ៉ុប (EU) អនុ​ម័ត​លើនា​ថ្ងៃទី១៨ខែឧសភា​ឆ្នាំ​២០១៥​ នៅក្នុង​កិច្ចប្រ​ជុំ១រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរ​ទេស ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ នៃប្រទេសជាសមាជិក​ទាំង​២៨ នៅ​ទីក្រុង​ព្រុច​សែល របស់​ប៊ែល​ហ្សិក​។ ក្នុង​យុទ្ធនាការ​នេះ កងទ័ព​របស់ប្រទេស​អឺរ៉ុប​នានា​ នឹង​ដាក់ពង្រាយ​នាវា​ចម្បាំង​និង​យន្ត​ហោះ​យាម​ល្បាត​នៅ​សមុទ្រ​ Libya ដែល​ជាទីកន្លែង​ចាប់​ផ្ដើម​ របស់នាវា​ដឹក​ជញ្ជូន​ជនអន្តោ​ប្រវេសន៍​ ដោយ​ខុសច្បាប់​ចូល​ក្នុង​ទ្វីប​អឺរ៉ុប​។

នា​បច្ចុប្បន្ន មន្ត្រីអឺរ៉ុប​នានាក៏កំពុង​ស្វែង​រកសេចក្ដីសំរេច​ចិត្ត១​របស់​អ.ស.ប​ តាម នោះ​បង្កើត​មូល​ដ្ឋាន​ដ៏រឹង​មាំ​ដើម្បី​តាម​ចាប់ខ្លួនជន ល្មើសជួញដូរ​មនុ​ស្ស​និង​បំផ្លាញនាវា របស់បញ្ដាញ​ជួញ​ដូរ​មនុស្ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ