20/11/2018 10:21 GMT+7 Email Print Like 0

អាហ្សង់ទីនកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញណក្ខ័ន្ធនាវិកនាវាមុជទឹកត្រូវបានជួបគ្រោះថ្នាក់


 នាវាមុជទឹក ARA SAN JUAN ត្រូវបានស្វែងរកនៅមហាសមុទ្រអាត្លង់ទិក

 នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានជូន​ដំណឹង​ថា​រដ្ឋាភិបាល​ប្រទេសនេះ​ បានសម្រេចចិត្តកាន់ទុក្ខថ្នា​ក់ជាតិក្នុងរយៈពេល​ ៣ ថ្ងៃ ដើម្បីរំលឹក​វិញ្ញក្ខ័ន្ឌ​នាវិក​ចំនួន​ ៤៤​ នាក់នៅលើនាវាមុ​ជទឹក ARA SAN JUAN ដែលទើបតែរកឃើញ​បានប​ន្ទាប់​ពី បាត់​បង់​ដំណឹង​ក្នុង​រយៈ​ពេល​​មួយឆ្នាំនៅ​មហាសមុទ្រ​អាត្លង់ទិក។
 
លោក​ Mauricio Macri បានអះអាងថា ការពលីជីវិតរបស់នាវិកដ៏អង់អាចក្លាហានទាំងនេះ បាន​សរឲ្យ​ឃើញពីកា​របូជាជីវិតដើម្បីការពារប្រទេស​ជាតិ និងនេះគឺជា​ការខាត​បង់យ៉ា​ង​ធំធេងសំរាប់​គ្រួសារ​និង​មាតុ​ភូមិ​ ហើយចាំបាច់ត្រូវទទួលស្គាល់នូវ​គុណបំណាច់ទាំងនោះយ៉ាងសក្តិសមផ​ងដែរ។ នាបច្ចុប្បន្ន​ ដំណាក់​កាលថ្មី​មួយ​បានចាប់​ផ្តើមរៀបចំ​ឡើងដើម្បី​ធ្វើការស៊ើប​អង្កេត​អំពីការពិត​ដែល​បាន​កើត​ឡើង​ចំពោះ​នាវាមុជ​ទឹក​ ARA SAN JUAN ដូចជារដ្ឋាភិបាលបា​នសន្យាផ​ងដែ​រ​។
 
មុន​នោះ កងទ័ពជើងទឹកអាហ្សង់ទីន បានជូនដំណឹងថាគេបានកំណត់ ទីតាំងនៃនាវាមុជទឹក ARA San Juan ដែល​បាត់​ខ្លួនរួមជាមួយនឹងនាវិក ៤​៤ នាក់ នាថ្ងៃទី១៥ ខែ​វិច្ឆិកា ​ឆ្នាំ២០១៧ នៅដែនសមុទ្រ​ខាងត្បូង​នៃមហា​សមុទ្រ​អាត្លង់​ទិច ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ