11/07/2020 14:32 GMT+7 Email Print Like 0

អាហ្រ្វិកនៅតែជាទីផ្សារសក្តានុពល ក្រោយពីជំងឺរាតត្បាត COVID -19 របស់វៀតណាម


 លោក Hoang Duc Nhuan ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល់ហ្សេរី 
(ស្ដាំ ) (រូបថត៖ TTXVN)

 

លោក​ Hoang Duc Nhuan ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល់ហ្សេរី ទទួលបន្ទុកសេណេហ្គាល់ ម៉ាលី ហ្គាំបៀ​ នីហ្សេរីយ៉ា នាពេលថ្មីៗនេះ បានឲ្យដឹងថា៖ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID -19 នោះ សកម្មភាព​ដោះដូរពាណិជ្ជកម្មរវាងវៀតណាម និងបណ្ដាប្រទេសពោលខាងលើនិយាយដោយឡែក និងអាហ្វ្រិក​និយាយ​រួម ត្រូវរងផលប៉ះពាល់។
 
យោង​តាមការធ្វើស្ថិតិជាបឋមរបស់អគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដើម​ឆ្នាំ​នេះ​ តម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់អាហ្រ្វិកធ្លាក់ចុះ ៦,១% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុ​ន​។ តំលៃប្រាក់នាំចេញរបស់បណ្ដាប្រទេសអាហ្រ្វិកមកកាន់វៀតណាមបានធ្លាក់ចុះ ១,២% ។ ទោះរងផលប៉ះ​ពាល់​ដោយសារជំងឺរាតត្បាត  COVID-19 ក៏ដោយ ប៉ន្តែបណ្ដាប្រទេស​អាហ្រ្វិកនៅ​តែខិតខំប្រឹង​ប្រែងដើម្បី​អនុវត្តន៍​តំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិក (AFCFTA) នាពេលឆាប់ៗ។ សហភាពអាហ្រ្វិកប៉ាន់ស្មានថា AFCFTA នឹង​បង្កើនពាណិជ្ជកម្មផ្ទៃក្នុងអាហ្វ្រិកឡើងជិត ៦០% នាឆ្នាំ ២០២២ និងជំរុញការអភិវឌ្ឍ​នៃខឿន​សេដ្ឋកិច្ច​នៅទ្វីបនេះ។ ហេតុដូច្នេះហើយ សហក្រាសវៀតណាមគប្បីត្រៀមរៀបចំ​ដើម្បីទាញយក​ឱកាស​ពី​ទីផ្សារ​នេះ ក្រោយ​ពីជំងឺរាត​ត្បាត COVID -19 ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ