17/07/2018 09:46 GMT+7 Email Print Like 0

អាហារហូបលេងនៅប្រទេសវៀតណាម

ចំពោះប្រជាជនម្នាក់ ៗ រស់ក្នុងតំបន់ជនបទវៀតណាមការចង់ចាំអំពីកុមារភាព​​​របស់អ្នក​​ចាកចេញឆ្ងាយពីស្រុកកំណើត អាហារហូបលេង​​​​មិនអាច​​បំភ្លេចបាន​ទេ​​ គេហទំព័រ Khoaikhau.vn បាន​​ផ្គត់ផ្គងអាហារហូបលេង​​ដែលពេញនិយមនៅតំបន់ជនបទមកដល់ទីក្រុង​ ​ដោយបំណងប្រាថ្នា​​រក្សាអាហារហូបលេង - សោភណ្ឌភាពនៃម្ហូបអាហារវៀតណាម។
 

បង្កើតឡើងចាប់ពីខែមេសា ឆ្នាំ២០១៣ ទម្រង់រូបភាពធ្វើអាជីវកម្ម “តំបន់នៃអាហារហូបលេងបានកែច្នៃដោយស្អាត” រហូតដល់នាសព្វថ្ងៃនេះ គេហទំព័រ Khoaikhau.vn បានក្លាយទៅជាពាណិជ្ជៈសញ្ញាផ្គត់ផ្គង់អាហារហូបលេង នៅប្រទេសវៀតណាម មកដល់ការិយាល័យ និងដល់ភ្ញៀវទេសចរណ៍បរទេស។

លោក ងថាញសើន (Ngo Thanh Son) នាយកគេហទំព័រ Khoaikhau.vn បាននិយាយឲ្យដឹងថា ដើម្បីបញ្ជាក់អះអាងពាណិជ្ជៈសញ្ញាអាហារហូបលេង នៅប្រទេសវៀតនាម លោកបានស្រាវជ្រាវមុខម្ហូបអាហារប្រពៃណី និងលាកល្បងរបៀបកែច្នៃ ក្នុងរយៈពេលជាង ១០ ឆ្នាំ ក្រោយនោះ លោកបានបង្កើតឡើងនិងអភិវឌ្ឍគេហទំព័រ Khoaikhau.vn។ ទោះបីជាធ្វើប្រភេទនំតូចៗ ប៉ុន្តែរក្សាទុកសោភណ្ឌភាពនៃម្ហូបអាហារវៀតណាម។

គេហទំព័រ Khoaikhau.vn បានកែច្នៃម្ហូបអាហារហូបលេងរាប់ពាន់មុខជាឈ្ងុយឆ្ងាញ់ ស្អាតនិងរបៀបកែច្នៃប្រកបដោយហ្មត់ចត់ ពហុបែប ថែមទាំងពោរពេញទៅដោយវប្បធម៌វៀតណាម ផងដែរ។ ជាពិសេស អ្នកកែច្នៃអាហារហូបលេងទាំងនោះគឺយុវជនដែលមានស្នេហា និងបំណងប្រាថ្នានូវការរក្សាអាហារហូបលេង នៅប្រទេសវៀតណាម។

គេហទំព័រ Khoaikhau.vn បានវិនិយោគពីផ្ទះដាំបាយ ស្ថានទីហូបចុក និងជួរអ្នកបញ្ជូនម្ហូបអាហារជារៀងរាល់ថ្ងៃ។ នេះគឺជាពាណិជ្ជៈសញ្ញាដែលបានជ្រើសតាំងជាក្រុមហ៊ុនចាប់ផ្តើមនូវការធ្វើអាជីវកម្មគួរឲ្យចាប់ចិត្ត ក្នុង top ១០ សហគ្រាសចាប់ផ្តើមនូវការធ្វើអាជីវកម្មប្រកបដោយឆ្នើម នាឆ្នាំ២០១៧។
គេហទំព័រ Khoaikhau.vn មានអាហារហូបលេងវៀតណាមចំនួន ១០០០ មុខ ពីបណ្តាម្ហូបសាមញ្ញដូចជា៖ បង្អែម ណែម បណ្តាប្រភេទនំ ទឹកដោះជូរ ផ្លែឈើត្រាំ./.


នំពងអន្សង។

នំចៀនធ្វើពីម្សៅនិងស្នូលគឺត្រាវ។

នំចៀនមានស្នូលគឺសាច់ជ្រូក មីសួរនិងផ្សិតត្រចៀកកណ្តុរ។

ជើងមាន់លីងអំបិល។

ជើងមាន់ត្រាំស្លឹកត្រីនិងម្ទេស

ណែមជូរចៀន។

ខ្យងស្ងោរ។

ណែមអាំង។

បង្អែមចាប់ឆាយ។

 

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង


បណ្តាអត្ថបទបានផ្សាយ