10/10/2014 23:25 GMT+7 Email Print Like 0

អាស័យដ្ឋានបណ្តុះបណ្តាលមួយមានទំនុកទុកចិត្ត របស់ក្រុមហ៊ុនវាយនភ័ណ្ឌ Vinatexគ្រុប

 
ដោយភារកិច្ចស្នូល គឺការបណ្តុះបណ្តាលប្រភពធនធានមនុស្ស
ស្នូលសំរាប់បំរើ ក្នុងវិស័យតម្បាញនិងជ្រលក់ពណ៌សំពត់ តាម
យុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់ក្រុមហ៊ុនវាយនភ័ណ្ឌVinatex គ្រុប
និយាយដោយឡែកនិង វិស័យតម្បាញនៅវៀតណាមនិយាយ
ជារួម។
សាលាអនុមហាវិទ្យាល័យបច្ចេកទេសសេដ្ឋកិច្ច -បច្ចេកទេ
Vinatex នៅទីក្រុងហូជីមិញ កំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា ក្នុងអំឡុងពេល៣៦ឆ្នាំកកើតនិងអភិវឌ្ឍន៍។

ប្រភពដើមរបស់សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសVinatex នៅទីក្រុងហូជីមិញ គឺជាសាលា
កម្មករបច្ចេកទេសកាត់ដេរធូឌឹក ដែលបានបង្កើត នៅខែតុលាឆ្នាំ១៩៧៨ ដើម្បីបណ្តុះបណ្តាលប្រភពពលករ
បច្ចេកទេស ក្នុងវិស័យកាត់ដេរនៅភាគខាងត្បូង។

តាមលោកហួញកុងទ្រី ព្រឹទ្ធបុរសរងសាលានេះ ឲ្យបានដឹងថា៖ ក្នុងប៉ុន្មានឆ្នាំដំបូងទើបបង្កើត សាលាជួប
ការលំបាកលំបិន ជាច្រើនដូចជា៖ សាលាត្រូវខ្ចីផ្ទះរបស់ប្រជាជនធ្វើជាមូលដ្ឋានបណ្តុះបណ្តាលកម្មាភិបាល
និងគ្រូបង្រៀនឯកទេស សុទ្ធតែជាជាង មានជំនាញ ដែលកំពុងធ្វើការ នៅសហគ្រាសគាត់ដេរ។ ជំនៈលើ
ការលំបាកជាច្រើន សាលានេះទទួលបានជោគជ័យដំបូង គឺសំរេចបានវគ្គបណ្តុះបណ្តាលដំបូង ដែលមាន
សិក្ខាកាម ចំនួន៣០នាក់ សំរាប់មុខរបរជួសជុលម៉ាស៊ីនដេរឧស្សាហកម្ម។
 

សាខាទី២នៅស្រុក ត្រាងបោម ខេត្តដុងណាយ នៃសាលាអនុមហាវិទ្យាល័យ
សេដ្ឋកចិ្ច-បច្ចេកទេស Vinatex ទីក្រុងហូជីមិញ។


អន្តេវាសិកដ្ឋានរបស់សាលានៅសាខាទី២ស្ថិត នៅខេត្តដុងណាយ។

សហការជាមួយអង្គភាពបណ្តុះបណ្តាលបរទេស ដើម្បីលើកកំពស់កំរិតមុខវិជ្ជាឲ្យនិស្សិតរបស់សាលា។

កម្មវិធីសម្តែងម៉ូដ្ឋសំលៀកបំពាក់ ដែលនិសិ្សតនៅសាលានេះគូរប្លង់។

លោកគ្រូ ហូង៉ុកទៀន ព្រឹទ្ធបុរសនៃសាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេស Vinatex នៅទីក្រុងហូជីមិញ ផ្តល់ផ្កា
ដល់បេក្ខជន ដែលទទួលពានរង្វាន់លេខ១ក្នុងការប្រឡងគូរប្លង់សំលៀកបំពាក់នៅឆ្នាំ២០១៤។


២០ក្រោយឆ្នាំគឺឆ្នាំ១៩៩៨ក្នុងទំហំ១០០០០ ម.២ សាលាមានមូលដ្ឋានសម្ភារៈទំនើបៗគ្រប់គ្រាន់ រួមជាមួយ
ចំនួនកម្មាភិបាល និងគ្រូបង្រៀន ក៏បានបង្កើននូវបរិមាណដែរ។ ហើយសាលាបានបណ្តុះបណ្តាលច្រើនមុខ
វិជ្ជាជីវៈ ដែលរួមចំណែកមួយភាគ នៃតម្រូវការអភិវឌ្ឍន៍ នៃវិស័យកាត់ដេរ ក្នុងពេលនោះ។ ហើយ សាលាបានបង្កើនកំរិតបណ្តុះបណ្តាលឡើង ទៅជាសាលាមធ្យមបច្ចេកទេសដេរ និងម៉ូដ្ឋសំលៀកបំពាក់២។ ដល់ឆ្នាំ២០០៩ សាលានេះមានឈ្មោះជាផ្លូវការដូចសព្វថ្ងៃ គឺសាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច -បច្ចេកទេស Vinatex នៅទីក្រុងហូជីមិញ។

លោកគ្រូហូង៉ុកទៀន ព្រឹទ្ធបុរសនៃសាលា អនុមហាវិទ្យាល័យសេដ្ឋកិច្ច - បច្ចេកទេស Vinatexនៅទីក្រុងហូជី
មិញ បានប្រាប់ក្រុមយើងខ្ញុំថា៖ លាលានេះ មានប្រៀបខ្លាំង ការបណ្តុះបណ្តាលក្នុងវិស័យវាយនភ័ណ្ឌ និង
ម៉ូដសំលៀកបំពាក់ ដើម្បីផ្គត់ផ្គង់ប្រភពធនធានមនុស្ស ឲ្យក្រុមហ៊ុនវាយនភ័ណ្ឌ ម៉ូដសំលៀកបំពាក់។ សា
លានេះក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ កន្លែងស្នាក់នៅ ហូបចុករបស់និស្សិត។ សាលាបានកសាង
អន្តេវាសិកដ្ឋាន ស្ថិតក្នុងបរិវេណនៃសាខាទី២នៅស្រុកត្រាងបោម ខេត្តដុងណាយ។ ក្រៅនេះ តំបន់ស្នាក់
នៅថ្នាក់រៀនសូត្រ រហូតដល់បណ្ណាល័យ និងកន្លែងលេងកីឡា ក៏បានកសាងយ៉ាងងាយស្រួលសំរាប់និស្សិត
ធ្វើសកម្មភាពនិងលត់ដំ។


សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច - បច្ចេកទេស Vinatex  នៅទីក្រុងហូជីមិញ  មានទ្រង់ទ្រាយបណ្តុះ
បណ្តាលសិស្សនិស្សិត ចំនួនជាង៨០០០នាក់ ដែលរៀនសូត្រ ពីកំរិតអនុមហាវិទ្យាល័យ មធ្យមសិក្សា
ឯកទេស អនុមហាវិទ្យាល័យវិជ្ជាជីវៈ មធ្យមសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយ១៤ផ្នែក វគ្គបំប៉ន
រយៈពេលខ្លី ៣០០០លើក។ ជាពិសេស ដោយសារតំរូវការចាំបាច់អំពីកម្មាភិបាលបច្ចេកទេស និងគ្រប់គ្រង
ក្នុងវិស័យតម្បាញ ដើម្បីឈានទៅស្កាត់មុខ ក្នុងការអនុវត្តន៍សន្ធិសញ្ញាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ នៅតំបន់
ប៉ាស៊ីហ្វិក (TPP)។ សាសានេះបានបើកវគ្គអនុមហាវិទ្យាល័យបណ្តុះបណ្តាល អំពីបច្ចេកវិទ្យាអំបោះ និង
តម្បាញដំបូង ដែលរួមមាននិស្សិត ចំនួន៥៩នាក់នៅខែតុលា ឆ្នាំ 2013កន្លងមក និងបានទទួលការគាំទ្រ
យ៉ាងខ្លាំងពីបណ្តាសហគ្រាសវាយនភ័ណ្ឌ។


ក្នុងឱកាសរំលឹកខួបអនុស្សាវវីយ៍លើកទី៣៥ឆ្នាំ នៃទិវាបង្កើតសាលា(14/10/1978 - 14/10/2013) ប្រធាននៃ
ក្រុមប្រឹក្សាសមាជិក Vinatex បានសង្កត់ធ្ងន់ថា៖ Vinatex នឹងបន្តបើកផ្នែកជ្រលក់ពណ៌សំពត់ ដើម្បីបណ្តុះ បណ្តាលប្រភពពលករ សំរាប់វិស័យវាយនភ័ណ្ឌទូទៅ ធានាពីការដាំកប្បាស ការខាអំបោះ តម្បាញ ការ
ជ្រលក់ពណ៌សំពត់ដល់ការកាត់ដេរ។

នេះជាភារកិច្ចសំដៅធានាបណ្តាបទដ្ឋានផលិតចេញ ដោយមានការលើកទឹកចិត្តប្រើប្រាស់វត្ថុធាតុដើម ដែល
បានផលិតនៅក្នុងស្រុក នៅពេលវៀតណាមចូលរួម TPP។ នៅចំពោះមុខ សាលាត្រូវមានវិធានការ ជាយុទ្ធ សាស្រ្ត ជាស្ថេរភាពយូរអង្វែង ក្នុងការសហការនឹងសហគ្រាស ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យសិស្ស
និស្សិត បានអនុវត្តន៍ជាមួយម៉ាស៊ីនទំនើបបំផុត។ ជាពិសេស សាលា ក៏បានសហការយ៉ាងជិតស្និទ្ធ ជាមួយ
សហគ្រាស ដើម្បីអញ្ជើញនិស្សិតពូកែ ដែលកំពុងធ្វើការ ក្នុងសហគ្រាស ក្នុងរយៈពេល៤ដល់៥ឆ្នាំ ដែល មានបទពិសោធន៍ជាក់ស្តែងក្នុងការងារ លើវិស័យកាត់ដេរ វិលមកសាលាដើម្បីបង្ហត់បង្រៀន។

 

សាលាមានប្រៀបខ្លាំងការបណ្តុះបណ្តាលកាត់ដេរ និងម៉ូដ្ឋសំលៀកបំពាក់។

ថ្នាក់បណ្តុះបណ្តាលកាត់ដេរម៉ូដ្ឋសំលៀកបំពាក់។

ថ្នាក់បណ្តុះបណ្តាលកម្មករបច្ចេកទេសអគ្គិសនី និងអេឡិចត្រូនិក។

បណ្ណល័យរបស់សាលា។

និស្សិតរបស់សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច - បច្ចេកទេស Vinatex នៅទីក្រុងហូជីមិញ
កំពុងធ្វើលំហាត់តាមក្រុម។


ថ្នាក់គូរប្លង់ម៉ូដ្ឋសំលៀកបំពាក់។

គ្រូណែនាំនិស្សិតបទដ្ឋានដេរហោប៉ៅទទឹង។

ក្រៅពីឯកទេសខាងបច្ចេកទេសវាយនភ័ណ្ឌ និស្សិតក៏បានបណ្តុះបណ្តាល លើកកម្ពស់ចំណេះដឹង
ភាសាបរទេស។


សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច - បច្ចេកទេស Vinatex ទីក្រុងហូជីមិញ បណ្តុះបណ្តាលសិស្ស
និស្សិតចំនួន៨.000 នាក់ ដែលរៀនសូត្រតាមរបៀបរៀបរយ ពីកំរិតអនុមហាវិទ្យាល័យ មធ្យមសិក្សាឯកទេស ។


ក្នុងអំឡុងពេល៣៦ឆ្នាំកន្លងមក សាលានេះបានផ្គត់ផ្គង់ពលករ ចំនួន៣0.000នាក់ មានគុណភាពខ្ពស់ឆ្លើយ
តបតំរូវការ មួយចំណែកមិនតិចទេ នូវធនធានពលករ ក្នុងវិស័យវាយនភ័ណ្ឌ។ សាលាអនុមហាវិទ្យល័យ
សេដ្ឋកិច្ច-បច្ចេកទេស Vinatex នៅទីក្រុងហូជីមិញ គឺជាអាស័យដ្ឋានបណ្តុះបណ្តាលមួយ មានទំនុកទុកចិត្ត
របស់ Vinatex។

អត្ថបទ៖ ង្វៀនវូថាញ់ដាត រូបថត៖ ដាំងគីមភឿង

 
បណ្តាអត្ថបទបានផ្សាយ